adverise with khmeread Unnamed

បុរស​ម្នាក់​ត​ខ្សែភ្លើង​ខ្វះ​បច្ចេកទេស ឆក់​ស្លាប់​

    សៀមរាប ​៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​កាលពី​ល្ងាច​ម៉ោង ០៥​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប។​

    លោក​វរៈសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ គុម វណ្ណ​នី ភេទ​ប្រុស អាយុ៤២​ឆ្នាំ មានមុខ​របរ​ធ្វើ​ទឹក​សុទ្ធ នៅ​ភូមិ​កើតហេតុ​ខាងលើ។ ​ករណីនេះ​បណ្ដាលមកពី​ជនរងគ្រោះ​ដាក់​ជណ្ដើរ​ឡើង​ត​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូមទឹក​ដាក់​ធុង នៅក្នុង​រោង​ធ្វើ​ទឹក​សុទ្ធ ដោយ​ការធ្វេសប្រហែស​មិនបាន​ផ្ដាច់​ចរន្ត​អគ្គីសនី​ជាមុន ទើប​បណ្ដាល​ឱ្យឆក់​ស្លាប់។​

    ក្រោយពី​កើតហេតុ​កម្លាំង​ប៉ូលិស​មូលដ្ឋាន និង​កម្លាំង​ប៉ូលិស​ក្រុង​សៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​កោសល្យវិច្ឆ័យ​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​មែន ពីព្រោះ​នៅលើ​ម្រាមដៃ​មាន​ស្នាម​ពង​ខ្លោច​។​

​    បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់