adverise with khmeread Unnamed

ជនសង្ស័យ​២​នាក់​តាម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​ដល់​មុខផ្ទះ​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​ម្នាក់​ចេញ​មកពី​ដើរលេង​បំណង​ត្រឡប់ទៅផ្ទះ​វិញ ក៏ត្រូវ​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​តាម​ភ្ជង់ដល់ខាងមុខផ្ទះ​បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះឡើយ។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ ​និង​៤០​នាទី​យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ ក្បែរ​នឹង​អធិការដ្ឋាន​ប៉ូលិសខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​សួន​កុមារ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់​កា​កាប។​

    នារី​រងគ្រោះ​ឈ្មោះ ម៉ុ​ន រតនា អាយុ​២១​ឆ្នាំ ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ម៉ូតូ​ដែល​ប្លន់​បាន​ម៉ាក​ Zoomer X ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FO-3927។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដើរលេង​ជាមួយ​មិត្ត​ភក្តិ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​បាន​ត្រឡប់មកផ្ទះ​មក។​ខណៈ​ឈប់​ម៉ូតូ​ចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឌូ​ក មិន​ចាំ​ស្លាក​លេខ ហើយ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​និង​គំរាម​បាញ់។ ដោយសារតែ​នារី​រងគ្រោះ​មានការ​ភ័យខ្លាច​ក៏​ព្រមឱ្យ​ម៉ូតូ​ទៅ​ជនសង្ស័យ រួច​គេចខ្លួនបាត់​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។​

    ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប ដើម្បីឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ។​

    សូមបញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែងតែ​កើតមាន​ករណី​ប្លន់​ជា​ញឹកញាប់។ ​ជាក់​ស្តែក​ករណី​ខាងលើនេះ​ក្បែរ​អធិការដ្ឋានខណ្ឌ​តែម្តង ដោយ​មិន​រំខាន​ដល់សមត្ថកិច្ច​ទាល់តែសោះ មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​តែងតែ​លាក់បាំង​ព័ត៌មាន​អវិជ្ជមាន​ដល់​អ្នកសារព័ត៌មាន​៕​

 

adverise with khmeread

មតិយោបល់