adverise with khmeread Tavia 1

Tavia Yeung រៀប​អាពាហ៍ពិពាហ៍​នៅ​ទីក្រុង​ហុងកុង​

    ​តារា​ស្រី​ហុងកុង Tavia Yeung បានរៀបចំ​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​ជាមួយ​ស្វាមី​គឺ​តារាភាពយន្ត Him Law នៅ​ទីក្រុង​ហុងកុង​។​

​    ​ក្នុង​រូបភាព​ដែល​នាង​បាន​បង្ហោះ​នៅលើ​គេហទំព័រ Weibo ថ្មីៗ​នេះ Yeung វ័យ​៣៧​ឆ្នាំ បាន​បង្ហោះ​រូបភាព​ក្នុង​រថយន្ត​ជាមួយនឹង Law អាយុ​៣២​ឆ្នាំ​។​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទើបនឹង​ចាក​ចេញពី​សណ្ឋាគារ​ទី​ដែល Law  មក​ទទួល​នាង​ដោយផ្ទាល់​។​

​    ​Yeung បានទទួល​បាច់ផ្កា កាដូ​អាពាហ៍ពិពាហ៍​ជាច្រើន​ពី​មិត្តភក្តិ​ក្នុង​ថ្ងៃ​ដ៏​សំខាន់​របស់​នាង​។ អ្នក​ទាំង​ពីរបាន​រៀបការ​នៅ Leeds Castle នៅ​ប្រទេស​អង់គ្លេស​កាលពី​ខែមីនា ហើយ​បន្ត​រៀបការ​នៅ​ទីក្រុង​បន្ថែមទៀត​៕

adverise with khmeread

មតិយោបល់