adverise with khmeread Unnamed %281%29

ប្រទះឃើញ​បុរស​អ្នករត់​ឌុប​ម្នាក់​ស្លាប់​ក្នុង​ប្រឡាយទឹក​ផ្លូវ​៣០​ម៉ែត្រ​សង្ស័យ​ប្លន់​សម្លាប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​យក​ខ្សែ​គោ​ចង​មាត់​និង​រឹត​ក ព្រមទាំង​យក​ដែកឆាប​ចាក់​ដោត​ជាប់​នៅ​ថ្គាម​ខាងឆ្វេង បណ្ដាលឱ្យ​ស្លាប់ ហើយ​ត្រូវបាន អ្នកដាក់មង​ប្រទះឃើញ​សាកសព នៅក្នុង​ប្រឡាយ​ទឹកស្អុយ​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ និង​១០​នាទី ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ទឹក​ប្រឡាយ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ធម្ម​ត្រៃ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា បុរសរងគ្រោះ​ឈ្មោះ ​យឹម ម៉េង អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ហើយ​ជនរងគ្រោះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ យក​ខ្សែ​ចង​មាត់​និង​រឹត​ក ព្រមទាំង​យក​ដែល​ឆាប​ចុង​ស្រួច ចាក់​ដោត​ជាប់​ថ្គាម​ខាងឆ្វេង សម្លាប់​ទម្លាក់​ចូលក្នុង​ទឹក​ប្រឡាយ​ខាងលើ ដែល​ជំហាន​ដំបូង​ប៉ូលិស​សង្ស័យថា​ជា​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​។​

    តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល មាន​បុរស​ម្នា​ក់បាន​ទៅ​មើល​មង ដែល​គាត់​ដាក់​យក​ត្រី​នៅ​ម្ដុំ​កើតហេតុ​នោះ។​ លុះ​ពេល​បាន​ប្រទះឃើញ​សាកសព​បុរស​ខាងលើ គាត់​ក៏បាន​ទៅប្រាប់​អ្នកភូមិ និង​រាយ​ការ​ណ៍​ជូន​កម​កម្លាំង​ប៉ូលិស​ចុះទៅ​មើល​និង​ធ្វើ​កោសល្យវិច្ឆ័យ។​

    បន្ទាប់ពី​ពិនិត្យ​ហើយ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​អំពី​ឃាតកម្ម ដែល​ប្រព្រឹត្តឡើង​ដោយ ជន​មិន​ស្គាល់មុខ​ដែល​សង្ស័យថា​ជា​ចោរប្លន់ ដែល​បាន​ហៅ​ឱ្យ​ជនរងគ្រោះ​ឌុ​ម ទៅកាន់​កន្លែង​ស្ងាត់​នោះ រួចហើយ​ក៏បាន​ចាក់​និង​រឹត​ក​ប្លន់​សម្លាប់​បែបនេះ​តែម្ដង​។​

    បន្ទាប់មក​សាកសព​ត្រូវបាន​នាំយកទៅ តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត ឫស្សី​សាញ់ ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រង់ចាំ​ក្រុមគ្រួសារ ទៅ​ទទួល​យកទៅ​ធ្វ​បុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

មតិយោបល់