adverise with khmeread Unnamed %281%29

ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយ​៧​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី នៅ​វៀតណាម​

    វៀតណាម ៖ កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា​បានមក​ដល់​មាតុភូមិ​របស់ខ្លួន​វិញ​ហើយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​បាន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេ​ខ្សាច់​អាស៊ី នៅ ទីក្រុង​ដា​ណា​មង ប្រទេស​វៀតណាម ដោយ​ឈ្នះ​មេដាយ​សរុប​ចំនួន​៧​គ្រឿង​។​

    លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​, លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា និង​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ទៅ​ទទួល​ស្វាគមន៍  និង​អបអរ សារ​ទរ​ដំណើរ​អត្ត​ពល​កម្ពុជា ហើយ​បាន​បំពាក់​កម្រងផ្កា​ដល់​អ្នក​ដណ្ដើមបាន​ជ័យលាភី​។​

    មេដាយ​ប៉េតង់​ចំនួន​៧​វិញ្ញាសា​នោះ គឺ​មេដាយមាស​៣​វិញ្ញាសា ដោយបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស និង​៣​នាក់​ទល់​៣​នាក់​នារី​។​

    មេដាយប្រាក់​បាន​ទៅលើ​វិញ្ញាសា​វាយយក​ពិន្ទុ​នារី និង​មេដាយសំរិទ្ធ​នោះបាន​ទៅលើ​វិញ្ញាសា​២​នាក់​ទល់​២​នាក់​បុរស​, ២​នាក់​ទល់​២​នាក់​នារី និង និង​ម្នាក់​ទល់​ម្នាក់ បុរស​។​

    លោក អ៊ុក សិទ្ធិ​ជាតិ មានប្រសាសន៍ថា ជ័យជម្នះ​តែងតែ​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​អ្នក​ប្រឹងប្រែង ជានិច្ច​។ អ្នក​ប្រឹង​គេ​នឹង​បាន​លទ្ធផល​ល្អ​ពិសេស គឺ​ប្រាក់រង្វាន់​សម្រាប់​ពួកគេ​។ ដោយឡែក​ប្រភេទ​កីឡា​មួយ ចំនួន​ទៀត​របស់​កម្ពុជា​កំពុង​បន្ត​ការប្រកួត​នៅឡើយ​។ 

    លោក ប៉ុន សុខ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ប្រភេទ កីឡា​វ៉ូ​វី​ណា​ម​ពេលនេះ​ដណ្ដើមបាន​មេដាយមាស​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​ហើយ​។​

    រីឯ​ប្រភេទ​កីឡា​ល្បុក្កតោ​ពេលនេះ​មាន​មេដាយសំរិទ្ធ​២​គ្រឿងក្នុង​ដៃ​ហើយ​។​កីឡា​ល្បុក្កតោ​៤​រូប​ត្រូវ បន្ត​ការប្រកួត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហេតុនេះ​យ៉ាងហោចណាស់​ក៏​ល្បុក្កតោ​រកបាន​មេដាយប្រាក់​៤​ទៀត​ដែរ​៕​

adverise with khmeread

មតិយោបល់