adverise with khmeread Unnamed %283%29

បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួច​យុវជន​ម្នា​ក់បាន​ទិញ​ថ្នាំញៀន​មក​ជក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ យុវជន​ម្នាក់​បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួច​បាន​ទិញ​ថ្នាំញៀន​មក​ជក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​នៅ​ថ្ងៃទី​០២​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់​នៅ​ចំណុច​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ស៊ីន ស៊ី​វន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា​សង្ស័យ​ជា​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់​តូច​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅពេល​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ​កំពុង​ល្បាត​ក៏បាន​ទទួល​ព័​ត៌​ថា​ក្នុងភូមិ​ថា​មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឈឿន ស៊ីន​ (​ត្រូវជា​ឪពុក​របស់​ឈ្មោះ ស៊ីន ស៊ី​វន​) នៅ​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល។ ​ភ្លាមនោះ​កម្លាំង​សម្ថ​កិច្ច​នគរបាល​បាន ទៅដល់​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ​ ស៊ីន ស៊ី​វន បាន​សារភាពថា​ ខ្លួន​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ក្នុងតម្លៃ​៣០.០០០​រៀល ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ​។​

    បន្ទាប់មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ​បាន​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាង​​លើ​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​ប្រមូលផ្ដុំ​សំណុំរឿង​បន្ត​ចាត់​​ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់