adverise with khmeread 14550516 1135772383176302 1707311979 o

ក្មេងជំទង់ម្នាក់លាងម៉ូតូនៅជ្រោះ​ប៊ូ​ស្រារអិលជើងចូលជ្រោះ ទម្រាំរាវ​រកឃើញ​សាកសពប្រើពេល​១៧​ម៉ោង​

    មណ្ឌលគិរី ៖ ក្មេងប្រុស​ម្នាក់​យក​ម៉ូតូ​ទៅ​លាង​នៅលើ​ជ្រោះ​ប៊ូ​ស្រា បាន​រអិល​ធ្លាក់​ពីលើ​ជ្រោះ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាមៗ​តែម្តង កាលពីវេលា​ម៉ោង​៣​ នឹង​៣០​នាទី​រសៀល​ថ្ងៃទី​០២ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​នៅ​ចំនុច​ដែល​ស្ថិតនៅ​ក្នុងភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា។​

​    បើតាម​សមត្ថកិច្ច​ដែល​នៅក្នុង​ហេតុការណ៍​នោះបាន​និយាយប្រាប់​ឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ពែ​ត ផ្ល​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំជា​ជនជាតិ​ព្នង មានមុខរ​បរជាកសិក​រ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ 

    ​ក្រោយពី​កើតហេតុ​ការណ៍​នេះ ភ្លាមនោះៗ​សមត្ថកិច្ច​បាន​ចុះទៅ​រាវរក​សព​ជនរងគ្រោះ ប៉ុន្តែ​ដោយសារ​មានទឹក​ហូរ​ច្រើន​ហើយ​មាន​សន្ទុះ​ទឹកខ្លាំង ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុងការ​រាវរក​សព​ជនរងគ្រោះ។ លុះ​មកដល់​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃទី​៣​ ខែកញ្ញា​នេះ​ បាន​រាវ​រកឃើញ​សព​ជនរងគ្រោះ​ដោយ​កៀប​ជាប់​នៅក្រោម​ថ្ម​កន្លែង​អន្លង់​ទឹក​ជ្រៅ​ជាន់​ទីមួយ​ជ្រោះ​ប៊ូ​ស្រា ក្រោយពី​ក្រុមគ្រួសារ​បានធ្វើការ​បន់​ស្រន់​នៅពេល​សមត្ថកិច្ច​រាវរ​ក​សាកសពជនរងគ្រោះ​មិនឃើញ​។ 

​    ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​សព ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់