adverise with khmeread 1

ត្រឹមរយៈពេលតែប្រាំមួយនាទី Balotelli បង្កើតរឿងដ៏គួរឱ្យភ្ញាក់ផ្អើលពីរផ្សេងគ្នាដល់ប្រិយមិត្ត Nice កាលពីយប់ម្សិលមិញនេះ

    ​Mario Balotelli កំពុង​ឡើង​ជើង​ខ្លាំង​សម្បើម​ណាស់​នៅ Nice! សមត្ថភាព​ដ៏​អស្ចារ្យ​របស់​អតីត​យុវជន​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើស​អ៊ីតាលី​ហាក់​ងើបឡើង​មកវិញ​ម្តងទៀត បន្ទាប់ពី​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​ទី​ប្រាំមួយ​របស់ខ្លួន ក្នុងការ​ប្រកួត​ត្រឹមតែ​ប្រាំ​លើក​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ក្នុង​លី​ក​បារាំង​ថ្មី​របស់គាត់ ប៉ុន្តែ​ប្រិយមិត្ត​របស់​ក្លឹប​ថ្មី​របស់គាត់​នឹងមាន​ការខកចិត្ត​ក្រោយពី​គាត់​ទទួលបាន​កាត​លឿង​ពីរ​សន្លឹក​ក្នុង​រយៈពេល​ត្រឹមតែ​ប្រាំមួយ​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ការអបអរ​គ្រាប់​បាល់​ជ័យជម្នះ​របស់គាត់​។​

​    ​Nice បាន​ផ្តួល Lorient ក្នុង​លទ្ធផល ២-១ ជាមួយ​មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​ចំណូល​ថ្មី​របស់​ពួកគេ​បានធ្វើឱ្យ​អ្នកចាំទី​ក្រុម​ភ្ញៀវ​បាន​ត្រឹម​ឈរ​មើល ខណៈដែល​នៅសល់​ត្រឹមតែ​ប្រាំ​នាទី​ប៉ុណ្ណោះ​ការប្រកួត​នឹងត្រូវ​បញ្ចប់​។ លទ្ធផល​ឈ្នះ​នេះ​បាន​នាំ​ពួកគេ​ឈរ​ក្នុង​កំពូល​តារាង​លី​ក​កំពូល​បារាំង Ligue 1 ជា​បន្ត​។​

​    ​Balo ទទួលបាន​បាល់​បញ្ចូល​ដ៏​ស្អាត​ពី​ការ​វ៉ៃ​កែង​របស់​មិត្ត​រួម​ក្រុម​ខ្លួន ហើយ​គាត់​បាន​ញាក់​ខ្សែការពារ​បន្ថែម​ពីរ​នាក់​ទៀត មុនពេល​សម្រេចចិត្ត​ស៊ុត​បាល់​កោង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៅ​មុំ ៩០ និង​ទទួលបាន​កាត​លឿង​ដំបូង​សម្រាប់​ការ​ដោះអាវ​ដើម្បី​អបអរ​គ្រាប់​បាល់​របស់ខ្លួន​។​

​    ​ប៉ុន្តែ​ជា​ទម្លាប់ Balotelli តែង​ធ្វើឱ្យ​ខ្លួន​គាត់​ដើរ​ចេញពី​ការប្រកួត​ជាមួយ​កាត​ក្រហម​ដ៏​មិន​ទំនង​។ នៅ​អំឡុង​ជិត​បញ្ចប់​ការប្រកួត គាត់​បាន​ប៉ះទង្គិច​ជាមួយ Steve Moreira ហើយ​អាជ្ញាកណ្តាល​កាត់សេចក្តី​លើ​ទីលាន​ក៏បាន​សម្រេចចិត្ត​ផ្តល់ឱ្យ Balotelli នូវ​កាត​លឿង​សន្លឹក​ទី​ពីរ​ទៅដល់​គាត់​សម្រាប់​បិទគូថ​នៅ​នាទី​ទី ៩០ តែម្តង​៕

adverise with khmeread
ប្រភព៖ The Sportbible

មតិយោបល់