Fall asleep

រឿងឆ្លាតវៃចំនួន ៤ ត្រូវធ្វើនៅពេលអ្នកគេងមិនលក់

ប្រសិនបើជួនកាលអ្នកគេងមិនលក់ ហើយអ្នកមិនដឹងថាត្រូវធ្វើអ្វីដើម្បីឲ្យខ្លួនឯងអាចគេងលក់ សូមមើលគន្លឹះមួយចំនួនដើម្បីអនុវត្តតាមដូចខាងក្រោមនេះ។​​  

១- សរសេរកំណត់ហេតុ
ចាប់យកសៀវភៅកំណត់ហេតុរបស់អ្នក រួចចាប់ផ្តើមសរសេរអំពីការបារម្ភ ទុក្ខព្រួយ និងបញ្ហារបស់អ្នក។ វាជាវិធីល្អដើម្បីឈប់គិតអំពីរឿងទាំងនោះ។ នៅពេលណាដែលអ្នកបានសរសេររឿងទាំងអស់នោះ សូមចាប់ផ្តើមគិតអំពីពេលវេលារីករាយបំផុតក្នុងជីវិតរបស់អ្នក។ សរសេរវាចូលកំណត់ហេតុ។ ឥឡូវ សូមសរសេររឿងរ៉ាវ ១០ ដែលអ្នកអរគុណជាខ្លាំងក្នុងជីវិតរបស់អ្នក។ ការគិត និងសរសេរអំពីរឿងសប្បាយៗអាចជួយឲ្យអ្នកឆាប់គេងលក់ គេងបានស្កប់ស្កល់ និងភ្ញាក់ឡើងរីករាយរាល់ព្រឹក។ ប្រសិនបើអ្នកមិនចូលចិត្តសរសេរកំណត់ហេតុ អ្នកអាចចាប់យកក្រដាសមួយសន្លឹក ហើយចាប់ផ្តើមសរសេររឿងខ្លីៗគួរឲ្យចាប់អារម្មណ៍ និងរីករាយជំនួសវិញក៏បាន។ មនុស្សមួយចំនួនអះអាងថា វាជួយពួកគេឲ្យបំបាត់ការគេងមិនលក់បាន។ 

ការរក្សាការកត់ត្រាមានអត្ថប្រយោជន៍អស្ចារ្យជាច្រើន។ វាអាចជួយកាត់បន្ថយកម្រិតភាពស្ត្រេស៍របស់អ្នក លុបបំបាត់ការគិតអវិជ្ជមាន រកឃើញដំណោះស្រាយល្អប្រសើរចំពោះបញ្ហារបស់អ្នក និងអាចជួយឲ្យអ្នកមើលឃើញពីអ្វីៗដែលវិជ្ជមានបំផុតក្នុងជីវិតរបស់អ្នក។  

២- តាំងសមាធិ
ការតាំងសមាធិមានការពេញនិយមខ្លាំងណាស់បច្ចុប្បន្ននេះ។ វាជាវិធីដ៏ល្អបំផុតមួយដើម្បីដោះស្រាយជាមួយនឹងស្ត្រេស៍ ការព្រួយបារម្ភ និងការបាក់ទឹកចិត្ត។ ការតាំងសមាធិក៏ល្បីផងដែរថាអាចទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការគេងមិនលក់។ វានឹងធ្វើឲ្យចិត្ត និងរាងកាយរបស់អ្នកស្ងប់ ហើយជួយឲ្យអ្នកឆាប់ងុយគេងយ៉ាងងាយស្រួល និងគេងឆ្អែតពេញមួយយប់។  

៣- អានសៀវភៅ
ការអានសៀវភៅនៅលើគ្រែគឺជាវិធីដ៏ពេញនិយម និងមានប្រសិទ្ធភាពបំផុតដើម្បីឆាប់គេងលក់។ ប្រសិនបើអ្នកមិនមែនជាអ្នកចំណូលខាងអានសៀវភៅទេហើយខ្សត់សៀវភៅអានទៀតនោះ អ្នកអាចរកអានសៀវភៅណាមួយក៏បាន ដែលរកឃើញនៅផ្ទះ។ ការអានរយៈពេល ២០ នាទីនឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ និងងងុយគេង ហើយអ្នកនឹងចាប់ផ្តើមគេងដោយមិនបានកត់សម្គាល់ពីវានោះឡើយ។ ប្រសិនបើអ្នកគឺជាមនុស្សចូលចិត្តអានសៀវភៅ ត្រូវចៀសវាងអានសៀវភៅដែលគួរឲ្យចាប់អារម្មណ៍ និងសៀវភៅសំណព្វចិត្ត បើមិនអ៊ីចឹងទេអ្នកនឹងអានសៀវភៅនោះពេញមួយយប់តែម្តង។ ជ្រើសយកសៀវភៅវិទ្យាសាស្ត្រ ឬសៀវភៅជម្រុញទឹកចិត្តណាមួយក្បាល ដែលអ្នកមិនដែលអានពីមុនមក។ ការទន្ទេញកំណាព្យក៏អាចជួយប្រយុទ្ធប្រឆាំងនឹងស្ត្រេស៍ និងការគេងមិនលក់ដែរ។ 

៤- លេងជាមួយសត្វចិញ្ចឹមរបស់អ្នក
នៅពេលគេងមិនលក់ អ្នកអាចប្រលែងលេងជាមួយឆ្មាឬឆ្កែចិញ្ចឹមរបស់អ្នក។ ជាធម្មតា អ្នកពុំសូវមានពេលគ្រប់គ្រាន់ដើម្បីលេងជាមួយវាពេញមួយថ្ងៃទេ ដូច្នេះនៅពេលអ្នកនៅតែភ្ញាក់ដឹងខ្លួននៅពេលរាត្រី អ្នកគួរយកពេលខ្លះទៅលេងជាមួយនឹងសត្វចិញ្ចឹមគួរឲ្យស្រឡាញ់របស់អ្នកញុំ។ វានឹងជួយឲ្យអ្នកស្រួលក្នុងចិត្ត បំបាត់នូវការគិតអវិជ្ជមាន កំចាត់ស្ត្រេស៍ និងគេងបានល្អយ៉ាងប្រសើរ។ ប្រសិនបើអ្នកមានសត្វចិញ្ចឹម សូមពិចារណាលេងជាមួយវាប៉ុន្មាននាទីមុនពេលចូលគេង នោះអ្នកនឹងឃើញប្រសិទ្ធភាពជាមិនខាន៕

មតិយោបល់