adverise with khmeread 1

លោកព្រាប សុវត្ថិ ថ្លែងសារអំពាវនាវដល់អ្នកសិល្បៈ

     ភ្នំពេញ ៖ តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក​ព្រាប សុវត្ថិ បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​វណ្ណ មករា​និង​អំពាវនាវ​ដល់​សិល្បករ​ទាំងអស់​ឲ្យ​ជួយ​ចូលរួម​ពិធីបុណ្យ​៧​ថ្ងៃ​របស់លោក​វណ្ណ មករា ទាំងអស់គ្នា​។​
    លោក​បានចេញ​សារ​ក្នុង​បណ្តាញ​សង្គម facebook នា​វេលា​ម៉ោង​៩​និង ៤០​នាទី​យប់ ថ្ងៃទី​១០ ខែមករា​នេះ ដែលមាន​ខ្លឹមសារ​ថា "​ខ្ញុំបាទ​មាន​សេចក្ដី​រន្ធត់​ក្នុង​ចិត្តជា​ខ្លាំង នៅពេលដែល​បានទទួល​ដំណឹង​ថា​ប្អូនប្រុស វណ្ណ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​០៩ ខែមករា ម្សិលមិញ​នេះ​។ ខ្ញុំ​រាប់អាន​គាត់់​ដូច ប្អូនបង្កើត គាត់​ជា​មនុស្យ​ស្លូតបូត​មិន​សម​ជួប​រឿង​បែបនេះ​ឡើយ​។​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​បង​ប្អូន​សិ​ល្បះ​ករ​ទាំងអស់​សូម​ចូលរួម បុណ្យ​៧​ថ្ងៃ​ទាំងអស់គ្នា ដែល​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែមករា នៅ​វត្ត​ទួល​ទំពូង​"​។​
    គួររំលឹកថា​លោក​វណ្ណ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​កាលពី​យប់​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​ហើយ​សព​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទួល​ទំពូង ៕​

adverise with khmeread

មតិយោបល់