adverise with khmeread 1

Lamela និង Son Heung-min របស់ Spurs ឈ្លោះគ្នាដណ្តើមស៊ុតប៉េណាទី ចុងក្រោយអត់លិឍទាំងអស់គ្នា

    ​ប្រិយមិត្ត​របស់​មាន់​ខ្នាយ​មាស Tottenham Hotspur ច្បាស់​ណាស់​រីករាយ​នឹង​ជ័យជម្នះ​ទៅលើ​ក្រុម​ខ្លាំង Manchester City ប៉ុន្តែ​ក្រោយ​លេចឡើង​សង្គ្រាមចិត្តសាស្ត្រ​ក្នុងចំណោម​កីឡាករ​របស់ខ្លួន វា​ហាក់ដូចជា​មិន​ស្រស់បំព្រង​ទាំងស្រុង​នោះទេ​នៅលើ​ទឹកដី White Hart Lane កាលពី​យប់មិញ​នេះ​។​

​    ​ក្រុម​របស់លោក Mauricio Pochettino បានក្លាយ​ទៅជា​ក្លឹប​តែមួយគត់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ដែល​មិនទាន់​ស្គាល់​បរាជ័យ​នាពេល​បច្ចុប្បន្ន ដោយ​ពួកគេ​បាន​ផ្តួល​មេឃ​ខៀវ​ក្នុង​លទ្ធផល ២-០ ដែល​បានបញ្ចប់​ការចាប់ផ្តើម​មិនដែល​ចាញ់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ Pep Guardiola ។​

​    ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ​មេឃ​ខៀវ Kolarov និង​ការ​ស៊ុត​ទម្លុះ​សំណាញ់​ដ៏​អស្ចារ្យ​របស់ Dele Alli បាន​ធានា​បី​ពិន្ទុ​ជាស្រេច​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ប៉ុន្តែ​វា​អាច​នឹងមាន​ភាព​រីករាយ​ខ្លាំង​ជាង​នេះ​បន្ថែមទៀត ប្រសិនបើ Erik Lamela មិន​ភ្លាត់ស្នៀត​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​របស់ខ្លួន​នោះ​។​