adverise with khmeread Bc3c1a2557f1008467cac5699d872eb5

មើលសកម្មភាព Pogba ផ្តួល Joe Allen ដោយប្រើបច្ចេកទេសកីឡាករប្រដាល់ក្បាច់គុណចម្រុះ UFC យ៉ាងល្អឥតខ្ចោះ

    ​តើ​អ្នក​នៅចាំ​ទេ ជាមួយនឹង​វីដេអូ​មួយចំនួន​ដែល Paul Pogba បានបង្ហាញ​ពី​ការឱ្យ​កែង និង​ជង្គង់​យ៉ាង​ស្ទាត់ជំនាញ មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​កំណាត់​ត្រា​ពិភពលោក​ជាមួយ​បិសាច​ក្រហម Manchester United? ឥឡូវនេះ​គាត់​បានបង្ហាញ​វា​ឱ្យ​យើង​បានឃើញ​ទៀតហើយ ក្នុងការ​ដោះស្រាយ​បញ្ហា​រាំងស្ទះ​នៅ​ចំពោះមុខ​គាត់​ក្នុងជំនួប​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ពេល​ប៉ះ​ជាមួយ Stoke City កាលពី​យប់មិញ​នេះ​។​

​    ​បិសាច​ក្រហម​បាន​នាំមុខ​ក្រុម​ភ្ញៀវ បន្ទាប់ពី​បាន​ប្តូរ Anthony Martial នឹង​បានផ្តល់​កាដូ​ដ៏​ពិសេស​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ប៉ុន្តែ Stoke បានដាក់​ទុក្ខលំបាក​ទៅលើ Jose Mourinho ម្តងទៀត ក្រោយ​គ្រាប់​បាល់​តាម​ស្មើ​ចុង​ម៉ោង​របស់ Joe Allen ដែល​ធ្វើឱ្យ​ពួកគេ​ចំណេញ​បាន​មួយ​ពិន្ទុ​ក្នុង​ដំណើរ​មក​សួរសុខទុក្ខ​ម្ចាស់ផ្ទះ​ក្រុម​ជើង​ខ្លាំង​។​

​    ​ដោយឡែក​នៅក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នេះ ក៏មាន​ការប្រកួតប្រជែង​ផ្សេងទៀត​ផងដែរ​រវាង Pogba vs Allen​។ អ្នក​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នា​នៅ​ជិត​បញ្ចប់​ការប្រកួត​អំឡុង​ពេលដែល​បិសាច​ក្រហម​ទទួលបាន​បាល់​លើក​ជ្រុង​មួយ ដែល​តារា​បាល់​អន្តរជាតិ​បារាំង​បាន​បោក​ផ្តួល​ខ្សែបម្រើ​កណ្តាល​រហស្សនាម "Xavi វែ​ល​" នៅ​ចំពោះមុខ​អាជ្ញាកណ្តាល​លោក Robert Madley​។​

​    ​ការប៉ះទង្គិច​នឹង​ភ្នែក​ស្រស់ៗ​នៅ​ចំពោះមុខ​អាជ្ញាកណ្តាល​នេះ​មិន​បានទទួល​ការប្រមាន​អ្វី​ទាំងអស់​៕

adverise with khmeread
ប្រភព៖ The Sportbible

មតិយោបល់