adverise with khmeread 0

Ander Herrera សំណាងណាស់អាចចៀសផុតពីកាតក្រហម ក្រោយប្រើក្បាច់ធាក់ដ៏គ្រោះថ្នាក់លើកីឡាករ Stoke

    ​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Stoke City លោក Mark Hughes បាន​អះអាងថា Ander Herrera បានធ្វើឱ្យ Allen ដេក​លើ​តារាង អំឡុង​ការប្រកួត ១-១ ជាមួយ Stoke របស់​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​Herrera ត្រូវបាន​ព្រមាន​ចំពោះ​ការប្រព្រឹត្តិ​កំហុស​ដ៏​គ្រោះថ្នាក់​មួយ ពេលដែល​គាត់​បើក​បាត​ធាក់​ពេញទំហឹង​ទៅលើ Allen នៅ​នាទី​៥៥ នៅឯ​ទឹកដី Old Trafford ។​

​    ​សកម្មភាព​សារ​ឡើងវិញ​នៃ​ចេតនា​ដ៏​អាក្រក់​នេះ បាន​បង្ហាញថា Herrera គឺ​ពិតជា​មានសំណាង​បំផុត​ដែល​មិន​ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត ដោយ​គាត់​ទទួលបាន​ត្រឹមតែ​កាត​លឿង​ប៉ុណ្ណោះ​សម្រាប់​កំហុស​ដ៏​អាក្រក់​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់