adverise with khmeread 1

ដុតឥតស្រណោះ! ប្តី​ចិត្ត​តិរច្ឆាន​ដុត​បំ​ផ្លាញ​ផ្ទះ​ចោល​គ្មានសល់ ប៉ូលិសដង្ហោយហៅរកជំនួយសប្បុរសជនជួយប្រពន្ធកូន

    តាកែវ​​ ៖ "ពុទ្ធោ​ផ្ទះ​ខ្ញុំ​គ្មាន​សល់​អ្វី​ឡើយ​" គឺជា​រឿង​ពិត​របស់​គ្រួសារ​ទុរគតជន​មួយ​ដែល​បុរស​ជា​ប្តី​ចិត្ត​តិរច្ឆាន​ដុត​បំ​ផ្លាញ​ផ្ទះ​ចោល​ខាន​ប្រពន្ធកូន​៥​នាក់​រស់នៅ​។​ 

    ហេតុការណ៍​នេះ​កើតមានឡើង​កាលពី​យប់​ថ្ងៃទី​៣០ ​កញ្ញា ​ឆ្នាំ​២០១៦​ នៅ​ភូមិ​ព្រៃ​ស្នួល​ ឃុំរ​វៀង​ ស្រុក​សំរោង​ ខេត្តតាកែវ​។ ​អ្វី​ជាការកត់សម្គាល់​បំផុត​នោះ​គឺ​ពេលនេះ​ស្ត្រី​ម្ចាស់ផ្ទះ​ក្លាយជា​ស្ត្រី​មេម៉ាយ​មានកូន​៥​នាក់​ក្នុងបន្ទុក​ហើយ​គ្មានអ្វី​ទីពឹង​ទាល់តែសោះ​សូម្បី​ប្រាក់កាស់​មួយ​សេន​ក៏​គ្មានផង​។​ ហើយ​បុរស​ជា​ប្តី​ត្រូវ​សម្ថ​កិច្ច​ចាប់ឃុំខ្លួន​ពាក់ព័ន្ធ​បទល្មើស​ពីរ​៖ ទី​១​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ និង​ទី​២​គឺ​មិនគួរ​និយាយ​ឡើយ រ​.​ល​.​ក​.​ឯ​។​

    ប៉ូលិសនិយាយថា ដូច្នេះ​សូម​បងប្អូន​សប្បុរសជន​ដែល​តែងតែ​មានចិត្ត​អាណិតអាសូរ​ដល់​ជនរួមជាតិ​ដែល​ជួប​ទុក្ខលំបាក​ជាច្រើន​រាប់មិនអស់​មកហើយ​នោះ​សូមមេត្តាជួយ​ដល់​គ្រួសារ​ទុ​រគ​តជន​ខាងលើ​ផង ​ព្រោះ​ពេលនេះ​គាត់​ហួស​ពី​ទីទាល់​ហើយ​គឺ​រស់​ដោយសារ​អ្នកជិតខាង​ជួយ​ជ្រោមជ្រែង​មួយគ្រាៗ​តែប៉ុណ្ណោះ​ទេ​។​

    ដោយ​ក្តី​អាណិតអាសូរ​កុមា​រ៉ា ម៉ម លី​ហួ ជួយឧបត្ថម្ភ​ដល់ គ្រួសារ​ខាងលើ​១០$​។ ​សង្ឃឹមថា​នឹង​មាន​បងប្អូន​សប្បុរសជន​យើង​ជួយឧបត្ថម្ភ​ដល់​ទុរគ​តជន​ខាងលើនេះ​ជា​បន្តបន្ទាប់​ទៀត​ជាក់​ជាមិនខាន​ឡើយ​ដើម្បី​រូបគាត់​បាន​ផ្សំផ្គុំ​កសាង​ទ្រនុំ​រស់នៅ​ជុំ​កូនចៅ​បន្ត​ទៅមុខទៀត​៕

adverise with khmeread

មតិយោបល់