adverise with khmeread 1

នរណា​មិន​ញ័រ​សាច់​! នារី​អាមេរិក​ម្នាក់​ចេះតែ​ដេក​មិន​លក់​រាល់​យប់ បង្កៃ​កាមេរ៉ា​ដើម្បី​រក​មូលហេតុ​ស្រាប់តែ​លែង​ហ៊ាន​ដេក

    ​វីដេអូ​គួរឱ្យ​ព្រឺព្រួច​បាន​ពី​អាមេរិក​មួយ​នេះ​អាចធ្វើឱ្យ​លោកអ្នក​គេង​បើកភ្លើង​យប់​នេះ​។ 

​    ​នាង Iris Alamo មកពី​ទីក្រុង Chicago សហរដ្ឋអាមេរិក​បាន​លើកឡើងថា នាង​មាន​បញ្ហា​គេង​មិន​លក់​សឹង​រាល់​យប់​។​

​    ​ដោយ​តាំងចិត្ត​ថា​រកឱ្យឃើញ​មូលហេតុ​ដែល​ធ្វើឱ្យ​នាង​គេង​មិន​លក់​រាល់​យប់ Iris Alamo បាន​បង្កៃ​កាមេរ៉ា​មួយ​ក្នុង​បន្ទប់​នាង​ដើម្បី​រកមើល​មូល​ហេតុដែល​ធ្វើឱ្យ​នាង​គេង​មិន​លក់​។ 

​    ​ប៉ុន្តែ​នាង​ភ័យញ័រ​ទទ្រើក ក្រោយពេល​ដឹង​មូល​ហេតុដែល​ធ្វើឱ្យ​នាង​ក្រោក​ឡើង​រាល់​យប់​។ 

​    ​ដោយ​សរសេរ​លើ Facebook នៅ​ដើម​សប្តាហ៍​មុន នាង​បានសរសេរថា "​ប្រើពេល​ជិត​មួយឆ្នាំ ប៉ុន្តែ​ទីបំផុត​ថត​បាន​របស់​មួយ​នៅលើ​វីដេអូ​...​នេះហើយ​ប្រហែលជា​មូល​ហេតុដែល​ធ្វើឱ្យ​ខ្ញុំ​គេង​មិន​លក់​រាល់​យប់​"​។ 

​    ​ក្នុង​វីដេអូ​នេះ Iris កំពុង​ដេកលក់​យ៉ាង​ស្រួល ប៉ុន្តែ​ភ្លាមនោះ​ទ្វារ​បន្ទប់​ក៏​ចាប់ផ្តើម​បើក​បន្តិច​ម្តងៗ​។ ពេល​ទ្វារ​បើក​កាន់តែ​ធំ នាង​ចាប់ទាញ​ភួយ​គ្រប​មុខ​ដើម្បី​ដេក​ឱ្យ​លក់ ប៉ុន្តែ​ហាក់ដូច​ជាមាន​អ្វីមួយ​ទាញ​ភួយ​នាង​ចេញ​។​

​    ​ដោយ​ភិតភ័យ​ខ្លាំងពេក នាង​បាន​ស្ទុះ​បើកភ្លើង​។ ប៉ុន្តែ​ភ្លើង​ស្រាប់តែ​បិទ​ដោយ​ខ្លួន​វា ហើយ​នាង​ព្យាយាម​បើក​ម្តងទៀត វា​ក៏​បិទ​ដោយ​ខ្លួន​វា​ម្តងទៀត ហើយ​នាង​ក៏​ងើប​ទៅ​បើកភ្លើង​ផ្សេងទៀត​។ 

​    ​ក្រោយមក​នាង​ឡើងលើ​គ្រែ​របស់​នាង​វិញ ហើយ​ភ្លើង​នោះ​ក៏​បិទ​ដោយ​ខ្លួន​វា​ដែរ​។ វីដេអូ​នេះ​បញ្ចប់​ជាមួយ​នាង​សម្លឹងមើល​ជុំវិញ​ទាំង​ភិតភ័យ ខណៈ​នាង​ព្យាយាម​ចូលដេក​ម្តងទៀត​ទាំង​តក់ស្លុត​។​

​    ​ប៉ុន្តែ​គ្រប់គ្នា​លើ Facebook មិន​ជឿ​នាង​ទេ ដោយ​ចោទ​នាង​ថា សម្តែង​សុទ្ធសាធ ដើម្បី​ឱ្យគេ​ចាប់អារម្មណ៍​វីដេអូ​របស់​នាង​បង្ហោះ​លើ Facebook​។​

​    ​តើ​លោកអ្នក​ជឿ​វីដេអូ​របស់​កញ្ញា Iris Alamo ទេ​?៕

ប្រភព៖ express

 

adverise with khmeread

មតិយោបល់