adverise with khmeread 14439012 1135798606507013 1758716140 o

លិច​ទូក លង់ទឹក​ស្លាប់​មនុស្ស​៤​នាក់​នៅ​អូរ​ធំ​ក្រោយ​វត្ត​ក្រឡាញ់​

    សៀមរាប ៖ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ៤​ នាក់​បាន​ស្លាប់ ខណៈដែល​លោក ឡិន ផាន់ អាយុ​៤២​ឆ្នាំ បាន​នាំ​ប្រពន្ធ កូន និង​ក្មួយរួមទាំង​ចៅ សរុប​ចំនួន ០៦​នាក់​ជិះទូក​ទៅ​ច្រូតស្មៅ​គោ និង​បេះ​ផ្កាឈូក នៅ​វាលស្រែ ពេល​ត្រឡប់មកផ្ទះ​វិញ​ត្រូវបាន​លិច​ទូក បណ្ដាល​ឱ្យស្លាប់​មនុស្សចំនួន ៤​ នាក់ និង ២​នាក់​ទៀត​បាន​រួច​ផុតពី​សេចក្តីស្លាប់។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ចំណុច​អូរ​ធំ ខាងក្រោយ​វត្ត​ក្រឡាញ់ ស្ថិត​ក្នុងភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦​។​

    លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការ​ប៉ូលិស​ស្តីទី​ស្រុក​ក្រឡាញ់​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការ​នោះ​រួមមានក្នុងនោះ​មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ របស់​ជនរងគ្រោះ ក្រោយពេល​កើតហេតុ ត្រូវបាន​កូនប្រុស ហែល​ទឹក​មក​តាម​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឱ្យទៅ​ជួយសង្គ្រោះ ហើយ​ប្រជាពលរដ្ឋ​បាន​ទៅ​ជួយ​ភ្លាមៗ​ផងដែរ តែ​អកុសល ជីតា ក្មួយ​ស្រី ១​នាក់ និង​ចៅប្រុស ២​នាក់ បាន​លង​ទឹក​ស្លាប់​បាត់ទៅហើយនៅសល់តែ​ប្រពន្ធ​ជនរងគ្រោះ​ដែល​បាន​តោង​ទូក​ជាប់​។​

    លោក​បន្តថា ជនរងគ្រោះ​១-​ឈ្មោះ ឡិន ផាន់ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​, ២-​ឈ្មោះ ម៉ក់ ស្រី​ភួង ភេទ​ស្រី អាយុ ១៦​ឆ្នាំ​, ៣-​ឈ្មោះ លិ​ន សូ​ណា​ ភេទ​ប្រុស អាយុ ០៤​ឆ្នាំ​ និង ៤-​ឈ្មោះ សំណាង វណ្ណៈ ភេទ​ប្រុស អាយុ ០២​ឆ្នាំ​។​

    បន្ទាប់ពី​ទទួលបាន​ដំណឹង​កម្លាំង​ប៉ូលិស​ស្រុក​ក្រឡាញ់ បាន​ចុះទៅពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ បានប្រគល់​សព​ជូនក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់