adverise with khmeread 14536567 1135810406505833 919365529 o

ប៉ូលិស​ស្រុក​ពួក ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ជួញ​គ្រឿងញៀន​

    សៀមរាប ​៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពួក​វ៉ៃខ្នោះ​កាលពី​ព្រឹក​ថ្ងៃទី​៣ ​តុលា​នេះ យោងតាម​ដីកា​សាលាដំបូង​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន។​

    លោក​វរៈសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ស្រុក​ពួក បាន​ចុះ​អនុវត្ត​ដីកា​សាលាដំបូង​ខេត្តសៀមរាប បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន ឈ្មោះ សឿន វិណៃ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន ដើម្បី​មាន​ចំណាត់​ការបន្ត​។​

    ចំណែក​លោក​វរៈសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹងថា ដីកា​ដែល​កម្លាំង​ប៉ូលិស​ស្រុក​ពួក​ចុះ​អនុវត្ត​នៅ​ព្រឹក​មិញ​នេះ ចេញ​ដោយ​លោក សំ ប៊ុន​ពៅ ចៅក្រម​ជំនុំ​ជំ​រះ នៃ​សាលាដំបូង​ខេត្តសៀមរាប ដីកា​លេខ​៣១/២០១៦  ចុះ​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៦ បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់