adverise with khmeread 1

មានការ​លាតត្រដាង​ថា គ្រាប់​នុយក្លេអ៊ែរ​របស់​គីម​ជុង​អ៊ុន​បាន​ឆក់​ជីវិត​ជនរងគ្រោះ​ទីមួយ​រួចទៅហើយ គឺ​ប្រជាជន​ខ្លួនឯង​

​    ​ជនរងគ្រោះ​ទីមួយ​របស់លោក​គីម ជុង​អ៊ុន​គឺ​ប្រជាជន​របស់គាត់ ដែល​តាម​សេចក្តីរាយការណ៍​កូរ៉េខាងជើង​មានការ​កើនឡើង​ខ្លាំង​ករណី​ជំងឺ​មិនអាច​ព្យាបាល​បាន ទារក​ខូច​ទ្រង់ទ្រាយ​តាំងពី​កំណើត និង ការស្លាប់​ភ្លាមៗ​ពី​ឥទ្ធិពល​នុយក្លេអ៊ែរ​។ 

​    ​បណ្តា​មេដឹកនាំ​ពិភពលោក​បាន​តម្រង់​ជួរ​គ្នា​ថ្កោលទោស​កូរ៉េខាងជើង បន្ទាប់ពី​ការសាកល្បង​នុយក្លេអ៊ែរ​ពីរ​គ្រាប់​ក្នុងឆ្នាំនេះ រួមទាំង​មួយគ្រា​ប់​ដ៏​ធំ​បំផុត​ចុងក្រោយ​របស់ខ្លួន​។ 

​    ​ទោះយ៉ាងណា រដ្ឋ​ឯកោ​មួយ​នេះ​នៅតែ​បន្ត​គំរាម​សម្លុត​សត្រូវ​របស់ខ្លួន​ជាមួយ​អាវុធ​សាហាវៗ និង គំរាម​វាយប្រហារ​អ្នកជិតខាង កូរ៉េខាងត្បូង និង​អាមេរិក ឥតឈប់ឈរ​។

 

​    ​ឥឡូវនេះ​ប្រជាជន​កូរ៉េខាងជើង​នៅក្បែរ​ទីតាំង​បំផ្ទុះ​នុយក្លេអ៊ែរ​កំពុង​ទទួលរ​ង​ផលប៉ះពាល់​ពី​មហិច្ឆតា​របស់​គីម ជុង​អ៊ុន​។ នេះ​បើតាម​សម្តី​របស់​ជន​រត់ចោល​ស្រុក​កូរ៉េខាងជើង​ម្នាក់​រាយការណ៍​ប្រាប់​កាសែត​អង់គ្លេស Daily Star Online​។ 

​    ​ជន​កូរ៉េខាងជើង​រូបនោះ​និយាយថា ផឹកទឹក​នៅ​ជិត​ទីតាំង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​នៅ​ជិត​ភ្នំ Mantap អាច​ពុល​ស្លាប់​ភ្លាមៗ​បាន ដោយសារតែ​នៅ​ទីនោះ​មាន​ជាតិ​វិទ្យុសកម្ម​ខ្ពស់​។ 

​    ​លោក​និយាយថា ក្រោយ​ធ្វើតេស្ត​នៅ​តំបន់​នោះ​អស់ ១០ ឆ្នាំ​មកនេះ អ្នកស្រុក​នៅ​ជុំវិញ​ស្រុក Kilju កំពុង​ចាប់ផ្តើម​ទទួលរង​ផលប៉ះពាល់​ហើយ​។ 

​    ​បុរស​កូរ៉េខាងជើង​នោះបាន​ប្រាប់​កាសែត Daily Star Online ថា "​ភ្នំ Mantap កំពុង​ក្លាយជា​ទីតាំង​បំពុល​ដោយសារ​ធាតុ​វិទ្យុសកម្ម​ដោយសារតែ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​។ ប្រជាជន​ដែល​ផឹកទឹក​តំបន់​នោះបាន​កើត​ជំងឺ​មិនអាច​ព្យាបាល​ជា ទារក​កើតមក​ខូច​ទ្រង់ទ្រាយ និង អត្រា​ស្លាប់មាន​ការកើនឡើង​ខ្ពស់​ខុសពី​ធម្មតា​"៕ 

ប្រភព៖ Daily Star Online

adverise with khmeread

មតិយោបល់