adverise with khmeread 0

Juan Mata ចុះ​ស្វាគមន៍​ប្រិយមិត្ត​ពិការ​ជើង​ម្នាក់ ធ្វើឱ្យ​ឡានក្រុង​របស់​ក្រុម​បិសាច​ក្រហម​ឈប់​ចាំ​អស់​មួយសន្ទុះ​ធំ​

​    ​Juan Mata បាន​ក្លាយទៅជា​តារាបាល់ទាត់​ដែលមាន​គេ​គោរព​ច្រើន​បំផុត​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រឹម​មួយ​ប៉ព្រិចភ្នែក​ជាមួយនឹង​វីដេអូ​ឃ្លី​ប​ដ៏​រំភើប​មួយ នៅពេលដែល Mata បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រិយមិត្ត​ពិការ​វ័យក្មេង​ម្នាក់​នៅ​ខាងក្រៅ​ទឹកដី Old Trafford​។​

​     វីដេអូ​ឃ្លី​ប​មួយ​នេះ បានបង្ហាញ​ពី​សកម្មភាព​របស់​ខ្សែបម្រើ​កណ្តាល​ក្រុម​បិសាច​ក្រហម Manchester United បាន​វាង​ផ្លូវ​ចេញពី​ឆ្មាំសន្តិសុខ ដើម្បី​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដ៏​គួរឱ្យ​រំភើប​ទៅដល់​ប្រិយមិត្ត​ម្នាក់ ដែល​ត្រដាងដៃ​ទាំង​រំភើបចិត្ត​។​

​    ​ទោះបីជា​ត្រូវ​ប្រញាប់ប្រញាល់​ចូលទៅក្នុង​រថយន្តក្រុង​របស់​ក្រុម​យ៉ាងណាក្តី តារាបាល់ទាត់​របស់​ក្រុម​បិសាច​ក្រហម​រូបនេះ​នៅតែ​រត់​សំដៅទៅ​ឱប​ប្រិយមិត្ត​វ័យក្មេង​របស់ខ្លួន ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Alex Nield និង​បាន​ថតរូប​ជាមួយ​គាត់​ទុកជា​អនុស្សា​រី​យ៍​ថែមទៀត មុននឹង​ចាកចេញ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់