adverise with khmeread Unnamed %281%29

ពូចិត្តធម៌! ចុះជួយកូនក្មួយលង់ទឹក តែត្រូវហូរគួចទៅកន្លែង​ទឹក​ជ្រៅលង់​ស្លាប់ ប្រពន្ធបានត្រឹមឱបដៃប្តីស្រក់ទឹកភ្នែក

    បន្ទាយមានជ័យ ៖ មាន​ករណី​លង់ទឹក​ស្លាប់​ម្នាក់​នៅ​ចំណុច​ស្ពាន​កោះ​រលុះ ខាងលិច ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​នៅវេលា​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី​២​ ខែតុលា ឆ្នាំ​២០១៦​។​

    លោក​វរៈ​សេនីយ៍​ត្រី ស៊ិន ដៀប មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ​សរ សី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សរស​ស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។​

    លោក​ ស៊ិន ដៀប បាន​បន្តថា គ្រួសារ​របស់​ជនរងគ្រោះ​មក​លែង​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ស្រុក​ភ្នំស្រុក ហើយ​កូនក្មួយ​ចុះ​លេង​ទឹក​នៅ​ចំណុចកើតហេតុ​ខាងលើ​ហើយ​ត្រូវបាន​លង់ទឹក​។ ខណៈពេលនោះ​ជនរងគ្រោះ​បាន​ចុះទៅ​ជួយ​។​

    តាម​ការឆ្លើយបំភ្លឺ​រប​ស់​ក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា ខណៈ​ពេល​ជនរងគ្រោះ ចុះជួយ​ស្រង់​ក្មេង​បានមក​លើ​ផុត​គ្រោះថ្នាក់​ហើយ​នោះ ជនរងគ្រោះ​ក៏ត្រូវ​ទឹក​ហូរ​ទៅ​ចំ​កន្លែង​ទឹក​ជ្រៅ​ហើយក៏បណ្ដាលឱ្យ​លង់​ស្លាប់​តែម្ដង​។​

    សាកសព ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​រួចហើយ​៕

adverise with khmeread

មតិយោបល់