adverise with khmeread 1%281%29 copy

គ្រូបង្វឹក Zidane៖ ផែនការ​របស់​យើង​គឺ​លេង​បាល់​ឱ្យ​បានល្អ​

គ្រូបង្វឹក​លោក Zinedine Zidane បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ បន្ទាប់ពី​ក្រុម​របស់លោក​បាន​បំបាក់​ក្រុម Deportivo យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-០ កាលពី​ថ្ងៃ​សោ​រ៍​កន្លងទៅ​។​

​លោក​បាន​និយាយ​បន្ទាប់ពី​ការប្រកួត​បញ្ចប់​ថា "​រឿង​ដែល​ល្អ​បំផុត​គឺ​យើង​ប៉ះបាល់​បានល្អ​ដោយមាន​គោលដៅ​ច្បាស់លាស់ ហើយ​នៅពេល​បាត់​បាល់ យើង​អាចធ្វើ​ការដណ្តើម​វា​មកវិញ​បាន​។ ប៉ុន្តែ​ខ្ញុំ​ទើបតែ​ចូលមក​ដឹកនាំ ខ្ញុំ​ត្រូវការ​ពេលវេលា​សម្រាប់​ពង្រឹង​ក្រុម​បន្ថែមទៀត​"​។​

​លោក​បាន​បន្តទៀតថា "​ក្រុម​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន​ពិតជា​អស្ចារ្យ ពួកគេ​គាំទ្រ​ក្រុម​តាំងតែ​ពី​កែ​បាល់​តង់​ទីមួយ​រហូតដល់​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​។ វា​ពិតជា​បរិយាកាស​ដ៏​អស្ចារ្យ ប៉ុន្តែ​នេះ​ទើបតែ​ប្រកួត​លើកទីមួយ​ទេ​។ យើង​នឹង​ឃើញ​ពីអ្វី​ដែល​នឹង​កើតឡើង​ក្នុងការ​ប្រកួត​បន្ទាប់​។ ផែនការ​របស់​យើង​នោះ​គឺ​លេង​បាល់​ឱ្យបាន​ល្អ​ដោយ​បញ្ចប់​ជាមួយ​ជ័យជម្នះ​"៕

adverise with khmeread
ប្រភព៖ ម៉ា​កា​

មតិយោបល់