adverise with khmeread Unnamed

ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ ចាប់ខ្លួន​ក្មេងប្រុស​២​នាក់​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​

    ក្រចេះ ៖ ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ ចាប់ខ្លួន​នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ និង​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំងពីរ​នាក់​គឺ​១-​ឈ្មោះ ម៉េង លាង អាយុ​១៧​ឆ្នាំ និង​ទី​២-​ឈ្មោះ ប្រុ​ញ ធា​រ៉ុង អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់។​

    បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់