adverise with khmeread Unnamed %281%29

អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន សង្ស័យ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​៩​នាក់​

    សៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់ ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦ នេះ​។​

    លោក វរសេនីយ៍ទោ ថា ដា​លុច មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានឱ្យដឹងថា​​ការឃាត់ខ្លួន​នេះ​គឺ​ធ្វើទៅបាន​ដោយមាន​ការ សហការ​ផ្តល់ដំណឹង​ដ៏​ល្អ​ពី​ប្រជាពលរដ្ឋ ថា​មាន​យុវជន​ចំនួន​មួយក្រុម កំពុង​ចរាចរណ៍ និង​សេព​គ្រឿងញៀន នៅ​ចំណុច​កន្លែងកើតហេតុ​ខាងលើ​។​

    បន្ទាប់ពី​បានទទួល​ដំណឹង​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ ព្រមទាំង​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ​១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១១​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ៩.៣៧​ក្រាម​, ២. ទូរ​ស័ព្ទដៃ ចំនួន​១៣​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់