adverise with khmeread Untitled 1

ឡានក្រុង​ថៃ​បុក​ដំរី​ស្លាប់ចោល​ខ្មោច​លើផ្លូវ​! រឿង​ហួសចិត្ត​គឺ​ពេល​ប៉ូលិស​ទៅដល់​កន្លែងកើតហេតុ បាត់​ភ្លុក​ដំរី​ម្ខាង ដើររក​មិនទាន់​ឃើញ​

    ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ភ្លុក​ដំរី​ម្ខាង​បាន​បាត់ បន្ទាប់ពី​វា​ត្រូវ​រថយន្តក្រុង​បុក​ស្លាប់​នៅ​ស្រុក Hang Chat ខេត្ត Lampang​។  

​    ​ស្នងការរង​ទទួលបន្ទុក​ស៊ើបអង្កេត លោក​ប៉ូលិស Hang Chat បាន​និយាយថា ភ្លុក​ខាងឆ្វេង ប្រវែង​ប្រហែល ៧០ សង់ទីម៉ែត្រ និង​ទម្ងន់ ២ គីឡូក្រាម បាន​បាក់ បន្ទាប់ពី​ដំរី​ឈ្មោះ Plai Udom អាយុ ៨ ឆ្នាំ​ស្លាប់ នៅពេល​រថយន្តក្រុង​បុក​វា​កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ តាំងពី​ពេល​បុក​នោះមក ភ្លុក​នេះ​បាត់​បាត់​រក​មិនទាន់​ឃើញ​ទេ​។ 

​    ​លោក​វរៈសេនីយ៍ Somboon បាន​និយាយថា ក្រុមប៉ូលិស​កំពុង​ព្យាយាម​ស្វែងរក​ភ្លុក​ដែល​បាត់​នោះ​។ ប៉ូលិស​នឹង​សហការ​ជាមួយ​ក្រុមអ្នកកាសែត ដែល​ថត​វីដេអូ​បាន​ពេល​ដំរី​នេះ​ទើបត្រូវ​បុក​ស្លាប់​ភ្លាមៗ ដើម្បី​រក​តម្រុយ​ស្វែងរក​ភ្លុក​៕

ប្រភព៖ bangkokpost 

adverise with khmeread

មតិយោបល់