adverise with khmeread Untitled 1

ប្រយ័ត្ន​ទាំងអស់គ្នា​! ប្រសិនបើ​អ្នក​ផុស​រូប​ឆ្មា​នេះ​លើ Facebook គណនី​របស់​អ្នក​នឹងត្រូវ "​លុបចោល​ភ្លាម​"

    ​រូប​សត្វ​អ្វី​ក៏​អាច​បង្ហោះ​លើ Facebook បានដែរ លើកលែងតែ​រូប​ឆ្មា​មួយ​នេះ​ប៉ុណ្ណោះ ព្រោះ​អ្នកខ្លះ​និយាយថា វា​ជា​មូលហេតុ​នៃ​រឿងហេតុ​ដ៏​អាក្រក់​និង​អន្តរាយ​រៀងរាល់ថ្ងៃ​សុក្រ​។ 

​    ​ឈ្មោះ Varun Krishnan ជនជាតិ​អង់គ្លេស​កំពុង​លេង Facebook និង​ផុស​រូប​ឆ្មា​ពាក់​អាវធំ​ក្រវាត់ក ដើម្បី​ចែក​មិត្តភក្តិ​សើច​សប្បាយ ប៉ុន្តែ​ភ្លាមនោះ​គាត់​ក៏​លែង​ចុច​ចូល​គណនី​របស់គាត់​ជា​រៀងរហូត​។ 

​    ​ពេល​គាត់​ព្យាយាម​ចូល​តាម App លើ​ទូរស័ព្ទ កម្មវិធី Facebook តម្រូវឱ្យ​គាត់​បញ្ជាក់​អត្តសញ្ញាណ​ពិត​របស់គាត់​ម្តងទៀត​។ 

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ​ព័ត៌មាន Mashable ថា "​ខ្ញុំ​បាន​ជជែក​លេង​ជាមួយ​មិត្តភក្តិ​ហើយក៏​ទទួលបាន​រូបភាព​ឆ្មា​នេះ​ពី​កម្មវិធី WhatsApp វា​មើលទៅ​គួរឱ្យ​ស្រឡាញ់​ពេក​ខ្ញុំ​ទ្រាំ​មិនបាន​ក៏​ចែក​មិត្ត​លើ Facebook បានឃើញ​ដែរ​"​។ 

​    ​គាត់​និយាយថា គ្រាន់តែ​បង្ហោះ​លើ Facebook ភ្លាម គណនី​របស់គាត់​ត្រូវគេ​លុបចោល​មួយ​រំពេច​។ 

​    ​លោក Varun មិនមែនជា​ជនរងគ្រោះ​តែ​ម្នាក់​ទេ អ្នកលេង​នៅ​អង់គ្លេស​ជាច្រើន​នាក់​ទៀត​ក៏បាន​រាយការណ៍​ករណី​ដូចគ្នានេះដែរ​៕

adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់