adverise with khmeread A1 10 696x398

ស្ត្រី​មិនអាច​ព្រងើយកន្តើយ​នឹង​ជំងឺ​លើស​អ័រម៉ូន Estrogen បានទេ​! វា​បណ្តាលឱ្យ​ស្ត្រី​កើត​ជំងឺ​មិន​នឹកស្មាន​ជាច្រើន​

    ​អ្នក​ត្រូវ​ដឹងថា​អ័រម៉ូន Estrogen គឺជា​អ័រម៉ូន​សិច​សំខាន់​ក្នុង​ខ្លួន​ស្ត្រី​។ វា​គ្រប់គ្រង​វដ្ត​រដូវ ជំរុញ​ឱ្យ​ដុះ​រោម​សារ​ធារ​ណៈ និង​ក្រោម​ក្លៀក ធ្វើឱ្យ​សុដន់​ឡើង​ធំ​។​ល​។ ហើយ​វា​ក៏​ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្ត្រ​រ៉ុល ការពារ​ឆ្អឹង និង​ផលប៉ះពាល់​ខួរក្បាល​ផងដែរ​។ អ័រម៉ូន Estrogen គឺ​ត្រូវការ​ចាំបាច់​បំផុត​ចំពោះ​ស្ត្រី​សម្រាប់​ការបំពេញ​មុខងារ​នៃ​រាងកាយ និង​រៀបចំ​រាងកាយ​សម្រាប់​ការបញ្ចេញ​ពង​អូវុល​ផងដែរ​។ យ៉ាងណាមិញ ប្រសិនបើ​អ្នកមាន​វា​ច្រើនពេក​វា​អាច​នាំឱ្យ​កើត​ជំងឺ​អារ រលូត​កូន មហារីក ឬ ដុះ​ដុំ​សាច់​ក្នុង​ស្បូន​។​

​    ​ខាងក្រោម​គឺជា​រោគសញ្ញា​បង្ហាញថា​អ្នកមាន​អ័រម៉ូន Estrogen ច្រើនពេក​ក្រៃ​៖
​    ​- ជ្រុះ​សក់​
​    ​- ងាប់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (​ក្រពេញ​នេះ​ស្ថិតនៅក្រោម ក​)
​    ​- ពិបាក​រំលាយ​អាហារ​
​    ​- ពិបាក​គេង​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ឈឺក្បាល​
​    ​- សិច​ធ្លាក់ចុះ​
​    ​- ត្រជាក់​ដៃជើង​
​    ​- អារម្មណ៍​ប្រែប្រួល​
​    ​- ហើមពោះ​
​    ​- មក​រដូវ​មិន​ទៀត​ទាត់​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់