adverise with khmeread 1

រឿង​ហុងកុង Mojin: The Lost Legend លក់​សំបុត្រ​ចូល​ទស្សនា​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

បន្ទាប់ពី​ដាក់​បញ្ចាំង​ជា​លើកដំបូង​ក្នុង​ខែធ្នូ ទី​១៨ រួចមក ខ្សែភាពយន្ត Mojin: The Lost Legend រក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​បាន​ដល់​ទៅ ១៩៣ លាន​ដុល្លារ និង​ជា​ខ្សែភាពយន្ត​ដែល​ស្ថិត​ក្នុងចំណោម​ខ្សែភាពយន្ត​ដែល​លក់​សំបុត្រ​ខ្ពស់​ជាងគេ​ទាំង​ប្រាំ​ក្នុងប្រទេស​ចិន​។​


​ខ្សែភាពយន្ត​នេះ​និយាយ​អំពី ពិភព​ស្រមើល​ស្រមៃ​មួយ ដែល​ដំណើររឿង​និយាយ​អំពី​តួអង្គ Hu Bayi (​លោក Chen Kun) ជា​អ្នករុករក​ផ្នូរ​បុរាណ​ដ៏​ល្បីឈ្មោះ​ម្នាក់ ដែល​បាន​ចូលនិវត្តន៍​ជា​មួយគូ​ដណ្តឹង​របស់គាត់​គឺ​នាង Shirley Yang (​អ្នកនាង Shu Qi) ក្នុង​សហរដ្ឋអាមេរិក​។​

​ទោះ​ជាង​យ៉ាងណាក៏ដោយ លោក Bayi បានធ្វើ​ការរុករក​ដែល​មិនបាន​រំពឹងទុក​មួយ​ថា​មនុស្ស​ដែល​លោក​ស្រឡាញ់​ទីមួយ​គឺ​នាង Ding Sitian (​អ្នកនាង Angelababy) ដែល​បាន​ស្លាប់​កាលពី ២០ ឆ្នាំមុន ប្រហែល​នៅមាន​ជីវិត​។​

​លោក Bayi ក៏​សម្រេចចិត្ត​ចូល​ផ្នូរ​បុរាណ​ដ៏​អា​ថ៍កំ​បាំង​មួយ​ក្នុង​គោលបំណង​ដើម្បី​រក​មនុស្ស​ដំបូង​ដែល​លោក​លង់​ស្នេហ៍​។ ប៉ុន្តែ​ជា​លទ្ធផល លោក​ក៏​ជួប​តួអង្គ​ចម្លែកៗ ដែល​បាន​នាំ​រូបគាត់​ទៅក្នុង​ដំណើរ​ដ៏​គ្រោះថ្នាក់​ដែល​មិនអាច​បំភ្លេចបាន​៕

 

adverise with khmeread
ប្រភព៖ ជេ​នី​ស្តា​

មតិយោបល់