adverise with khmeread 14551105 1136397859780421 2046983341 o

ឃាត់​បុរស​នី​ហ្សេ​រី​យ៉ា​២​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ពីបទ​ឆបោក​ប្រាក់​

    ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឃាត់​ជនបរទេស​២​នាក់​និង​ស្ត្រី​ខ្មែ​រម្នាក់​ពីបទ​ឆបោក​បាក់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣​តុលា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៥​អា ផ្លូវ​លេខ​៥​បេ​តេ ក្រុមទី​០១ ភូមិ សន្សំ​កុសល​៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​នាយកដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខេង ម៉េង​ឈាង ឋានៈ នាយការិយាល័យ ដោយបាន​ការអនុញ្ញាត​ពី​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆែកឆេរ​ផ្ទះ​លេខ​២៥​អា ផ្លូវ​លេខ​៥​បេ​តេ ក្រុមទី​០១ ភូមិ សន្សំ​កុសល​៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពាក់​ព​ន្ធ័​ករណី​ឆបោក​យកប្រាក់។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មានឈ្មោះ​ទី១-​ឈ្មោះ PASCAL AWASAKI ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា, ទី២-​ឈ្មោះ​ONYECAEFUNA ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា និងទី​៣-​ឈ្មោះ ឆែ​ន ដាវី ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើ​ក្នុង​បារ​បរទេស​។​

    ប្រតិបត្តិការ​នោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង កុំព្យូទ័រ​យួរដៃ​ចំនួន ០១ គ្រឿង,​​ ទូរស័ព្ទដៃ​ចាស់​០២​គ្រឿង និង លិខិត​ឆ្លង ដែន​០១​ក្បាល។​

    ចំពោះ​ជនសង្ស័យ និង វត្ថុតាង ប្រគល់​ឱ្យ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ យកទៅ​ចាត់​ការបន្ត៕

adverise with khmeread

មតិយោបល់