adverise with khmeread 14536587 1136403446446529 1731245303 o

ប៉ូលិស​ចាប់​ចោរឆក់​កាបូប​តាមផ្លូវ​ម្នាក់

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​លើ​បក្ខពួក​៣​នាក់​នៅ​ថ្ងៃទី​៣​ តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​កន្លះ​នៅ​ចំណុច​ក្រុម​២ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​ពី​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​តាមផ្លូវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះទី១-​ឈ្មោះ ​ម៉ូ រ៉ា​ហ្សា​ ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ ​អ្នក​បើក​ម៉ូតូ​ និង​ជនរងគ្រោះ​ទី​២-ឈ្មោះ​ ម៉ូត វ​ន្នី ភេទ​ស្រី ​អាយុ​៥៧​ឆ្នាំ ​ត្រូវជា​ម្តាយ​រងរបួស​ក្បាលមាន​ទីលំនៅ​ផ្ទះ​លេខ​៨ ក្រុម​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ មុខរប​មេផ្ទះ។ ចំណែក​ជន​ស​ង្ស័យ​ឈ្មោះ​ យ៉ែម ហ៊ូ​វ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរ​ចុងភៅ​ម្ហូប​ការ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ ZoomerX ​ឌុប​គ្នា​២​នាក់​ម្តាយកូន​ពី​ត្បូង​ទៅ​ជើង​តាមផ្លូវ​ជាតិ​លេខ​៥។ ពេល​ដល់​ចំណុចកើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​ម៉ាក​មាន​គ្នា​៣​នាក់​បាន​ជិះ​មក​ឆក់​កាបូប​ដែល​ជនរងគ្រោះ​កាន់​ដៃ​បណ្តាលឱ្យ​ដួល​រលាត់​ដៃ​រលាត់​ជើង។​

    ភ្លាមនោះ​ជនរងគ្រោះ​ស្រែក​ចោរៗ​បាន​ជួបនឹង​សម​កិច្ច​កំពុង​ល្បាត​ក៏​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ​និង​ដកហូត​កាបូប​មក​ប្រគល់់ឱ្យ​ជនរងគ្រោះ​វិញ ហើយ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​បាន​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់