adverise with khmeread Untitled 1

បើ​លោកអ្នក​កំពុង​ប្រើ​ស្បៃ​នេះ​ដុះ​ស្បែក សូម​ប្រញាប់​បោះចោល​ក្នុង​ធុងសំរាម​ភ្លាម​!

    ​ក្នុង​គោលបំណង​ដុស​សម្អាតខ្លួន​ឱ្យ​ស្អាត មនុស្ស​ជាច្រើន​បាន​ប្រើ​ស្បៃ​នេះ​ដើម្បី​សម្អាត​ស្បែក​របស់ខ្លួន​ជាប្រចាំ​។ វា​ជួយ​ឱ្យ​ស្បែក​ទន់ ហើយ​បន្ទាប់ពី​ប្រើ​ហើយ ភ្ជួរ​វា​នៅ​ទំ​ពក់​ក្នុង​បន្ទប់ទឹក ឬ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ជាដើម ដើម្បី​ប្រើ​វា​លើ​ក្រោយ​ទៀត​។ លើសពីនេះ​ទៀត ស្បែ​នេះ​ជួយ​ជំរុញ​លំហូរ​ឈាម នៅពេល​ស្បែក​ត្រូវបាន​ដុសក្អែល និង​កោសិកា​ស្បែក​ងាប់​ចេញ​អស់​។​

​    ​យោងតាម​ក្រុមគ្រូពេទ្យ​ជំនាញ​ខាង​ស្បែក​បានឱ្យដឹងថា អ្នក​គួរតែ​បោះចោល​ស្បៃ​នោះ​ចូលក្នុង​ធុងសំរាម​ភ្លាម​ទៅ​។ លោក Mattew Knight មកពី​វិទ្យាស្ថាន Knight Dermatology Institute និយាយថា បន្ទាប់ពី​លោកអ្នក​ប្រើ​ស្បៃ​នោះ​ដុស​ស្បែក​ហើយ កោសិកា​ស្បែក​ងាប់​នឹង​ជាប់​នៅ​ស្បៃ​នោះ​។ នៅពេល​អ្នក​ឈប់​ប្រើ​វា​បន្ទាប់ពី​ងូតទឹក​រួច សំណើម​ក្តៅ​ឧណ្ហៗ​ដែល​នៅសល់​បណ្ដាលឱ្យ​កើត​បាក់តេរី​នៅជាប់​នៅ​ស្រទាប់​សំណាញ់​របស់​ស្បៃ​ដុស​ខ្លួន នាំឱ្យ​កកើត​មេរោគ​ផ្សិត និង​បាត់​តេ​រី​។ ហើយ​បាក់តេរី​ទាំងនោះ​នឹង​កកើត​កាន់តែច្រើន​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​    ​នៅពេលដែល​អ្នក​កោរ​រោម​នៅ​តំបន់​ឯកជន ឬ​កោរពុកមាត់ ហើយ​យក​ស្បៃ​នោះមក​ដុស​នៅ​កន្លែង​ដែល​បាន​កោរ​នោះ លោកអ្នក​នឹង​ឆ្លង​មេរោគ និង​មាន​បញ្ហា​ស្បែក​ផ្សេងៗ​ភ្លាម​។​

​    ​ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​ក្លិន​នៅ​តំបន់​ឯកជន ឬ​ឆ្លង​មេរោគ​ផ្សិត អ្នក​គួរតែ​បោះ​វា​ចោល​ក្នុង​ធុងសំរាម​ទៅ ឬ​ប្រសិនបើ​អ្នក​ចង់​ប្រើ​វា លោកអ្នក​គួរឱ្យ​ហាល​វា​ឱ្យ​ត្រូវ​ថ្ងៃ​បន្ទាប់ពី​ប្រើ​រួច ឬ​ត្រូវ​ប្រាកដថា ២-៣ អាទិត្យ​ដូរ​វា​ម្ដង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់