adverise with khmeread Unnamed %281%29

សិស្សថ្លើមធំ! ខ្ចី​ម៉ូតូ​គ្រូយកទៅ​បញ្ចាំ​នៅ​ម្តុំ​សំណង់​១២​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​បាន​ខ្ចី​ម៉ូតូ​ពី​លោកគ្រូ​បង្រៀន​ម្នាក់ ទៅ​ទិញ​ខោអាវ​កីឡា​រួច​យកទៅ​បញ្ចាំ​នៅ​ម្តុំ​សំណង់​១២​​ បាន​លុយ​២៨០​ដុល្លារ​ចាយវាយ​អស់ បាន​២​ថ្ងៃ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ កាលពី​ល្ងាច​ថ្ងៃទី​៣​ តុលា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​ស្រុក​លើកដែក​នៅ​ថ្ងៃទី​៣​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦ ​និង​១០​នាទី​ល្ងាច​បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ លន់ ថុល​លឹម​ថុង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​គ្រូបង្រៀន​ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល ​ក្នុងករណី រំលោភ​លើ​សេចក្ដីទុកចិត្ត​(​ខ្ចី​ម៉ូតូ​ហើយ​ស៊ីដាច់​)​ កាលពី​ថ្ងៃទី​០១ ​តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨ ​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ហាង​កាហ្វេ ស្ថិតនៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់​ ស្រុក​​លើកដែក ខេត្តកណ្ដាល​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ លន់ ថុល​លឹម​ថុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរ គ្រូបង្រៀន​មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុ​កៀនស្វាយ ​ខេត្តកណ្ដាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ពៅ ប៊ុន​ថេ​ន ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​បើកបរ​រថយន្ត​ដឹក​សំណង់​ឯកជន មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល​។ ​វត្ថុ​បាត់បង់​រួមមាន​១.​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់​វី​ ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​2015 ពាក់​ស្លាកលេខ​កណ្ដាល ​1R-6517​ ចំនួន​០១​គ្រឿង​, ២.​អាវដៃវែង​ពណ៌​ទឹកដោះគោ ដាក់​ក្រោម​កែបម៉ូតូ​ចំនួន​០១ និង​៣.​កូនសោរ សម្រាប់​ចាក់​បន្ទ​ប់ចំនួន​០៤​ដាក់​ក្រោម​កែបម៉ូតូ​។​

    ប៉ូលិស​បន្តថា  កាល​ថ្ងៃទី​០១ ​តុលា ​២០១៦ ​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក ឈ្មោះ ​លន់ ថុល​លឹម​ថុង បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់​វី ចេញពីផ្ទះ​មក​មាន​គ្នា​០៣​នាក់​ទី​១.​ឈ្មោះ លន់ ថុល​លឹម​ថុង, ទី​២.​ឈ្មោះ​ ជី​ សុ​ខេន និងទី​៣.​ឈ្មោះ ​ពៅ​ ប៊ុន​ថេ​ន ដែលជា​ជនសង្ស័យ​បាននាំគ្នា​ជិះ​មក​ផឹក កាហ្វេ​នៅ​ហាង​កាហ្វេ​មួយ​ឋិត​នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើកដែក​ ខេត្តកណ្ដាល​។​

    ពេល​អ្នក​ទាំងបី បាន​អង្គុយ​ផឹក​កាហ្វេ​មួយសន្ទុះ​ឈ្មោះ ពៅ ប៊ុន​ថេ​ន បាន​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ​ លឹមថុង ​មួយ​ភ្លេ​ត​ដើម្បី​ទៅ​ទិញ​ខោអាវ​កីឡា​នៅ​ក្បាល​សាឡាង។ ​ពេលនោះ​ឈ្មោះ​ លឹម​ថុង ​បាន​ឱ្យ​ម៉ូតូ​ទៅ​ឈ្មោះ ​ប៊ុន​ថេ​ន​ ជិះ​ទៅ​។​

    លុះ​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​ឈ្មោះ ​លន់ ថុល​លឹម​ថុង ជា​ម្ចាស់​ម៉ូតូ​ និង ឈ្មោះ​ជី សុ​ខេន អង្គុយចាំ​ឈ្មោះ ​ពៅ ប៊ុន​ថេ​ន នៅ​តុ​កាហ្វេ​យ៉ាងយូរ មិនឃើញ​ឈ្មោះ​ ពៅ ប៊ុន​ថេ​ន​ ត្រឡប់មកវិញ​ក៏​នាំគ្នា​ទៅរក​ឈ្មោះ ​ប៊ុន​ថេ​ន តែ​រក​មិនឃើញ។​

    រហូតមកដល់​ថ្ង​ទី​០៣​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ឈ្មោះ លឹម​ថុង ជា​ម្ចាស់​ម៉ូតូ​បាន​ប្រទះឃើញ​ឈ្មោះ​ ពៅ ប៊ុន​ថេ​ន​ អង្គុយ​នៅក្រោម​ផ្ទះ​យាយ របស់​វា​កំពុង​មើល​ទូរទស្សន៍។ ​ភ្លាមនោះ ឈ្មោះ​ លឹម​ថុង​ បាន​សួ​រទៅ​ឈ្មោះ​ ពៅ​ ប៊ុន​ថេ​ន សួ​រក​ម៉ូតូ​ពេលនោះ​ឈ្មោះ ​ពៅ ប៊ុន​ថេ​ន​ប្រាប់ថា​ខ្លួន​បាន​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​នៅ​សំណង​១២ បាន​ចំនួន​ទឹកប្រាក់២៨០ដុល្លារ រួចខ្លួន​បាន​ចាយ​អស់ហើយ​។​

    ពេល​ភ្លាម​នោះដែរ​ឈ្មោះ​ លន់​ថុល ​និង​ឈ្មោះ លឹម​ថុង ក៏បាន​ហៅ​មិត្ត​ភ័ក្ត្រ ​និង​ប្រជាជន​ជិតខាង ជួយ​នាំខ្លួន ឈ្មោះ ​ពៅ ​ប៊ុន​ថេ​ន មកកាន់​ប៉ុស្ដិ៍​រដ្ឋបាល​គគីរ​ធំ​ស្រុក​កៀនស្វាយ​។ ​ហើយ​បន្ទាប់មកទៀត​នោះ​វេលា​ម៉ោង​១៨​ និង​២៨​នាទី​នា​ថ្ងៃទី​០៣​ តុលា ​២០១៦ ទើប​ប៉ុស្ដិ៍​នគ​បាល​គគីរ​ធំ​បាន​នាំខ្លួន​ឈ្មោះ​ ពៅ​ ប៊ុន​ថេ​ន​ មក​ប្រគល់​ឱ្យ​ផ្នែក​ជំនាញ​យុត្តិធម៌​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​លើកដែក ​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់