14522383 1136430349777172 1537489989 o

អាង​ស្រវឹង​រុញ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​បុក​ក្បាល​នឹង​ពាងទឹក​បែក​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ បុរស​ម្នាក់​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​រុញ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​បុក​ក្បាល​នឹង​ពាងទឹក​បែក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៣ ​តុលា​ ឆ្នាំ​២០១៦​ ម៉ោង​២​ និង​៣០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ស្វាយមាស ឃុំវិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សឺ​ម លឿន ភេទស្រី​ អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ កសិករ នៅ​ភូមិ ឃុំ កើតហេតុ (មាន​ផ្ទៃពោះ​៨​ខែ​)​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​នៅ​ភូមិ​ឃុំ កើតហេតុ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅពេល​កើតហេតុ​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​ហើយ មានទំនាស់​ទំនាស់​ពាក្យសំដី​ជាមួយ​ម្តាយ​របស់​ខ្លួនឯង។​ ពេលនោះ​ជនរងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន​៨​ខែ​ដោយមាន​សភាព​ស្រវឹងស្រា​ដែរ​បាន​ទៅ​រាំ​ឌឺដង​ដាក់​ជនសង្ស័យ​ដោយ​ស្រែកថា ​"​ទាស់​ជាមួយ​ម្តាយ​បាបៗ​ដដែល "​។​

    ពេលនោះ​ជនសង្ស័យ​ខឹង​បាន​ច្រាន​ជនរងគ្រោះ​បណ្តាល​ដួល​បុក​ក្បាល​នឹង​ពាងទឹក​បណ្តាលឱ្យ​បែក​ពាងទឹក ហើយ​ដួល​អុកគូទ​ទៅ​ដី​បន្ទាប់មក​ជនរងគ្រោះ​មាន​ការឈឺ​ចុកចាប់​ក្នុង​ពោះ​បងប្អូន​បញ្ជូនមក​ពេទ្យ​មណ្ឌល​សុខភាព វិហារ​សួគ៌។​

    ក្រោយមក​កម្លាំង​ប៉ុស្តិ៍​វិហារ​សួគ៌​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់