adverise with khmeread Unnamed %282%29

អ្នកបើក​ឡាន​ដឹក​ដី​ឆ្លៀត​លក់​គ្រឿងញៀន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​នៅ​កោះធំ​

    កណ្តាល ៖ អ្នកបើក​ឡាន​ដឹក​ដី​ម្នាក់​ឆ្លៀត​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវ​ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន​នា​ថ្ងៃទី ០៣​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១​ និង​២០នាទី​រសៀល​នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នៅ ភា​រ៉ា ភេទប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំខេត្តកណ្ដាល មុខរបរ កម្មករ បើកឡាន​ដឹក​ដី​ (​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​Ice) ០៨​ កញ្ចប់ តូច​ និង​ទូរស័ព្ទ​ចល័ត​០១ គ្រឿង។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រខ្លួន ទទួល​ព័ត៌មាន​ថា មាន​សកម្មភាព​លក់ និង​ចែក ចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ។​

    បន្ទាប់មក​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រហូត ដល់​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ​ម្នាក់ ឈ្មោះ នៅ ភា​រ៉ា ភេទ​ប្រុសបាន​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន ​(​ម៉ា​ទឹកក​ក​Ice) ០២ កញ្ចប់​តូច នៅជាប់​និង​ខ្លួន​ជនសង្ស័យ។​

    តាម​ការ សាកសួរ​បឋម ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​នៅ សល់​ថ្នាំញៀន​០៦ កញ្ចប់​តូច​ទៀត​លាក់ទុក​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់ខ្លួន សមត្ថកិច្ចបាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុល បង្ហាញ​ទីតាំង​លាក់​គ្រឿងញៀន​និង​បាន​ដកហូតយក​ថ្នាំ ញៀន​០៦ កញ្ចប់​តូច​នោះ​បន្ថែមទៀត​។​

    បច្ចុប្បន្ន​ជន​ង្ស័​យ និង​វត្ថុតាង​ខាង លើ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

    ជនសង្ស័យ​នៅ ភា​រ៉ា បាន​សារភាពថា ថ្នាំញៀន​០៨ កញ្ចប់​ខាងលើនេះ​គឺ​​ពិត ជា​របស់ខ្លួន​បាន​ទិញ​ពី​ភ្នំពេញ​យកមក​ទុក​លក់​និង​ចែកចាយ​បន្តប្រាកដ​មែន៕

adverise with khmeread

មតិយោបល់