adverise with khmeread 3

ម៉ូតូហុងដា ពីរគ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់២នាក់់ ស្រាលម្នាក់

     ភ្នំពេញ ៖ បុរស​២​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​របួសស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូ​តូ នៅលើ​ផ្លូវ​បេតុង​ផ្លូវ​ចូល​ភូមិ​អង្គ ចំណុច​បុរី​ញ៉ូ​ថោ​ន ស្ថិត​ក្និ​ង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១០​ខែមករា ឆ្នាំ​២០១៦ ។​
    ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ ខំ​ដឹក​បញ្ជូនទៅ​គ្លីនិក​ឯង​ជន​នៅក្បែរនោះ ហើយ​ជនរងគ្រោះ​ទាំង​៣​នាក់​នៅ​មិនទាន់​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។​
    ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​០​ខ្មៅ​ស្ថិតក្នុង​ភាពស្រវឹង​ស្រា ស៊េរី​០១២​ពាក់​ស្លាក​លេខ​កំពត 3C-3276 តាមផ្លូវ​បេតុង​ភូមិ​អង្គ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ។​
    លុះ​មកដល់​ចំណុចកើតហេតុ មាន​បុរស​២​នាក់​ស្រវឹងស្រា ដូចគ្នា​ជិះ​ម៉ូតូ ហុងដា​សេ​១២៥​ស៊េរី​២០១៣​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1O-5472 ជិះ​មក​បញ្ច្រាស់​គ្នា ក៏បាន​ទៅបុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ទាំងសងខាង​បែកក្បាល​ធ្ងន់ធ្ងរ ។​ចំណែក​បុរស​ជិះ​ពីក្រោយ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ របួសស្រាល រីឯ​ម៉ូតូ​ទាំង​២​គ្រឿង បាក់បែក​ក្បាំង​និង​កាតា​ប៊ូ​។​
   ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងសងខាង សុទ្ធតែ​អ្នក​ជួល​ផ្ទះ​នៅ​ក្នុងភូមិ​ជាមួយគ្នា ទើប​ពេល​សាច់ញាតិ​មក​ទទួល​ទៅ​មន្ទីរពេទ្យ មិនបាន​ប្តឹងផ្តល់ ឬ​ទារ សំណង​អ្វី​ឡើយ ណាមួយ​ម្នាក់ៗ​សុទ្ធតែ​ស្រវឹង​រៀងៗ​ខ្លួន​ផង ទើប​ព្រម​លើក​ម៉ូតូ​ចែកផ្លូវ​គ្នា​ចេញទៅ​៕​

adverise with khmeread

មតិយោបល់