adverise with khmeread 1

Cristiano Ronaldo បន្ទាប​កាយ​មក​ធ្វើជា​អ្នក​រើស​បាល់ ពេល​កូន​សំណព្វចិត្ត​ចូល​ប្រកួត​លើ​ទីលាន​

​    ​Cristiano Ronaldo បាន​ប្តូរ​តួនាទី​របស់ខ្លួន​ជា​កីឡាករ​អាជីព​លើ​ទីលាន​មក​ក្លាយជា​អ្នក​រើស​បាល់​ខណៈ​រូបគាត់​បាន​មើល​កូនប្រុស​របស់ខ្លួន​កំពុង​លេង​បាល់​។​

​    ​តារា​កំពូល​ប្រចាំ​ក្លឹប Real Madrid ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​អឺរ៉ុប​ម្តង និង Ballon d'Or បី​លើក​រូបនេះ បានរ​ត់ទៅ​រើស​បាល់​បន្ទាប់ពី​ការ​ស៊ុត​មួយ​បានចេញ​ក្រៅ​ទីលាន អំឡុង​ថ្ងៃ​ចុង​សប្តាហ៍​នៃ​ការប្រកួត​បាល់ទាត់​រប​ស់​កូនប្រុស​ខ្លួន​គឺ Cristiano Jnr​។​

​    ​Ronaldo ប្រហែលជា​មិនអាច​បញ្ឈប់​ខ្លួន​បាន​ពី​ការបញ្ចេញ​ក្បាច់​បន្តិចបន្តួច​ពេល​រើស​បាល់​ឡើយ ប៉ុន្តែ​គាត់​បានបង្ហាញ​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា បើទោះជា​គាត់​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្តី ក៏​គាត់​នៅ​ជា​ឪពុក​ដ៏​សាមញ្ញ​ម្នាក់​ដដែល​។​

​    ​កន្លងទៅ Ronaldo ជារឿយៗ​បង្ហោះ​រូបភាព​កូន​អាយុ ៦ ឆ្នាំ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម ហើយ​គាត់​បាន​និយាយថា "​ខ្ញុំ​មាន​បាល់​ចំនួន ៣០ នៅផ្ទះ​! គាត់​តែងតែ​នៅ​ជាមួយ​បាល់ ហើយ​គាត់​ស្រឡាញ់​វា​ខ្លាំងណាស់​។ ប៉ុន្តែ​ខ្ញុំ​នឹងមិន​បង្ខំ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​បាល់ទាត់​នោះទេ ព្រោះ​ចំណង់​ចំណូល​នេះ​គឺ​កើតឡើង​ដោយ​ធម្មជាតិ ហើយ​វា​ជា​ជម្រើស​របស់គាត់​។ គាត់​នឹង​ក្លាយជា​អ្វីដែល​គាត់​ចង់ ខ្ញុំ​នឹងមិន​ជំរុញ​គាត់​ទៅរក​អ្វី​ផ្សេង​ដែល​គាត់​មិន​ពេញចិត្ត​នោះទេ​"៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់