adverise with khmeread 1

​មេ ISIS មួយរូប​ត្រូវ​ឃាតករ​ដាក់​ថ្នាំ​បំពុល​ក្នុង​ចំណី​ដូច​ក្នុង​ភាពយន្ត​

    ​មេខ្លោង ISIS ឈ្មោះ Abu Bakr al-Baghdadi តាម​ដឹង​កំពុង​ឈើ​ធ្ងន់​បន្ទាប់ពី​មាន​ឃាតករ​ម្នាក់​ដាក់​ថ្នាំ​បំពុល​នៅក្នុង​ចំណីអាហារ​របស់ខ្លួន​។​

​    ​អាហារ​ដែល​បានរៀបចំ​សម្រាប់​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម (ISIS) រូបនេះ និង​មេបញ្ជាការ​របស់​អង្គការ​ក្រុម​ភេរវកម្ម​នេះ​ត្រូវ​បានដាក់​ថ្នាំពុល នៅក្នុង​សង្កាត់ Be'aaj ភាគខាងត្បូង​នៃ​ទីក្រុង​បុរាណ Nineveh ប្រទេស​អ៊ីរ៉ាក់​។​

​    ​ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ាក់ WAA ថា ជន​ទាំង​បួន​នេះ​កំពុង​ឈឺ​ខ្លាំង​ដោយសារ​ការពុល​ថ្នាំ ហើយ​ត្រូវបាន​បញ្ជូនទៅ​តំបន់​មិន​ស្គាល់ឈ្មោះ​មួយ​ក្រោម​វិធានការ​រឹតបន្តឹង​ខ្លាំង​បំផុត​។​

​    ​តាម​ដឹង ក្រុម​ភេរវ​វ​កម្មនេះ​បាន​បើក​យុទ្ធនាការ​តាម​ចាប់ខ្លួន​ជន​ដែលមាន​ចូលរួម​ក្នុង​សកម្មភាព​បំពុល​ចំណី​នេះ​យ៉ាង​ឈ្មុសឈ្មុល​៕

​ប្រភព​៖ DailyMail

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់