adverise with khmeread 1

​កូនក្រុម​បច្ចុប្បន្ន​របស់​បិសាច​ក្រហម​គឺជា​ក្រុមបាល់ទាត់​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

​    ​ក្រុម​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម Manchester United បច្ចុប្បន្ន​គឺជា​ក្រុម​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​បាលទាត់​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ពី​ស្ថាប័ន​អង្កេត​ការណ៍​បាល់ CIES កាលពី​ថ្ងៃទី ០៣ ខែតុលា​នេះ​។ ការទិញ​កីឡាករ Paul Pogba ពី​ក្លឹប Juventus ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក បាន​នាំឱ្យ​ការចំណាយ​របស់​ក្រុម​បិសាច​ក្រហម​កើនឡើង​ដល់ ៧៧១,៤ លាន​ដុល្លារ ដែល​តម្លៃ​នេះ​មិន​ធ្លាប់មាន​ពីមុនមក​នោះឡើយ​។​

​    ​ក្រុម Man Utd បាន​ចាត់តាំង​លោក Jose Mourinho ជា​គ្រូបង្វឹក​ថ្មី​កាលពី​រដូវក្តៅ​កន្លងទៅ ហើយ​ការមកដល់​របស់​គ្រូបង្វឹក​មាន​ប្រវត្តិ​ជោគជ័យ​រូបនេះ​បាន​បង្កឱ្យមាន​ការចាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាមួយ​ការយល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ Eric Bailly, Zlatan Ibrahimovic និង Henrikh Mkhitaryan ព្រមទាំង Pogba ពី​សេះបង្កង់​។​

​    ​ការស្រាវជ្រាវ​ថ្មី​បាន​អះអាងថា ការចំណាយ​សរុប​រប​ស់ Man Utd នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ និង​លើ​ប្រាក់​ឈ្នួល​បាន​កើន​លើសពី ៧៧១,៤ លាន​ដុល្លារ ដែល​លើស ២០៥ លាន​ដុល្លារ​ច្រើនជាង​ការវិនិយោគ​កាលពី​ឆ្នាំ ២០១៥​។ កាលពីមុន ក្រុម​កីឡាករ​របស់​ក្លឹប Real Madrid ជា​ក្រុម​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ជាមួយ​តម្លៃ ៥៥០ លាន​ដុល្លារ​៕

adverise with khmeread
ប្រភព៖ IBTimes

មតិយោបល់