adverise with khmeread 7285926303700354149492c77257d18c

ញាក់សាច់​! អូស្ត្រាលី​គ្រោង​សាងសង់​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន ១០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពី Sydney ទៅ Melbourne ប្រើពេល​មិន​ដល់​មួយ​ម៉ោង​

    ​សាក​ស្រមៃ​មើល​បើ​រថភ្លើង​ធ្វើដំណើរ​ពី​ទីក្រុង Sydney ទៅ​ទីក្រុង Melbourne ប្រើពេល​មិន​ដល់​មួយ​ម៉ោង តើ​អារម្មណ៍​លោកអ្នក​នឹង​ទៅជា​យ៉ាងណា​ទៅ​?

​    ​លោកអ្នក​មិនចាំបាច់​ធ្វើដំណើរ​លើ​រថយន្ត ៩ ម៉ោង ឬ​មិន​ត្រូវការ​ជិះ​យន្តហោះ​តទៅទៀត​ទេ​។ អ្នក​អាច​ឡើង​ជិះ​លើ​រថភ្លើង​លឿន​ដូច​ពន្លឺ​ជំនួស​វិញ ហើយ​ក្នុងពេល​ឆាប់ៗ​នេះ វា​នឹង​ជូន​អ្នក​ទៅផ្ទះ​រវាង​ទីក្រុង​ពីរ​ដ៏​សែនឆ្ងាយ ដោយ​ប្រើពេល​អត់​ដល់​មួយ​ម៉ោង​ទេ (៥៥ នាទី​)​។​

​    ​សុបិន​នេះ​នឹង​ក្លាយជា​ការពិត​។ យោងតាម Hyperloop One ជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​បណ្ដាក់ទុន​ក្នុងការ​អភិវឌ្ឍ​បណ្ដាញ​រថភ្លើង​ល្បឿន​លឿន​ថ្មី​មួយ​នេះ​បានឱ្យដឹងថា ខ្សែ​រថភ្លើង​ភ្ជាប់​ពី​ទីក្រុង Sydney និង​ទីក្រុង Melbourne អាច​យក​សាកល្បង​មុនគេ​ចំពោះ​ការធ្វើដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​នេះ​។​

​    ​រថភ្លើង Hyperloop ធ្វើដំណើរ​តាមរយៈ​បំពង់ ដែល​អាច​បើក​ក្នុង​ល្បឿន ១ ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​។​

​    ​គំនិត​នេះ​ផ្ដួចផ្ដើម​ដោយ​លោក Elon Musk មហាសេដ្ឋី​ក្រុមហ៊ុន Telsa និង SpaceX ។ គម្រោង​សាងសង់​ផ្លូវ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំនេះ​៕


 

adverise with khmeread

មតិយោបល់