adverise with khmeread 390d8d9000000578 3819275 image a 1 1475488577928

ជនជាតិ​ជប៉ុន​ម្នាក់​ទៀតហើយ​ដណ្តើមបាន​ពានរង្វាន់​ណូបែល​វេជ្ជសាស្ត្រ​

    ​សភា​ពានរង្វាន់​ណូបែល​នៅ​វិទ្យាស្ថាន Karolinska Institute ក្នុង​ក្រុង Stockholm ប្រទេស​ស៊ុយអែត​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​អំពី​អ្នកឈ្នះ​ពានរង្វាន់​ណូបែល​ទីមួយ​ប្រចាំឆ្នាំ​របស់ខ្លួន​ផ្នែក​វេជ្ជសាស្ត្រ ឬ សរីរវិទ្យា​។​

​    ​ពានរង្វាន់​នេះ​ត្រូវបាន​ប្រគល់ជូន​ជីវ​វិទូ​ជប៉ុន លោក Yoshinori Ohsumi សម្រាប់​ស្នាដៃ​របស់គាត់ ដែល​រកឃើញ​ដំណើរការ​សរីរវិទ្យា​មួយ​ហៅថា Autophagy​។ Autophagy ជា​ពាក្យ​របស់​ក្រិ​ក​មានន័យថា "​ស៊ី​ខ្លួនឯង​" គឺជា​ដំណើរការ​មួយ​ដែល​កោសិកា​ស៊ី​ខ្លួន​វា ដោយ​បំបែក​ខ្លួន​វា​ទៅជា​ប្លុក​ដុំៗ ដូច្នេះ​ពួកវា​នឹង​អាច​យកទៅ​ប្រើប្រាស់​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​រាងកាយ​។​

​    ​សាស្ត្រាចារ្យ Yoshinori Ohsumi អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ក្រុង​តូ​ក្យូ គឺជា​ជ័យលាភី​ពានរង្វាន់​ណូបែល​ទី​ប្រាំមួយ​មកពី​ជប៉ុន ដែល​ឈ្នះ​ពានរង្វាន់​នេះ​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ 

​    ​ថ្លែង​អំពី​ការទទួលបាន​ពានរង្វាន់​នេះ លោក​សាស្ត្រាចារ្យ Yoshinori Ohsumi បាន​និយាយថា "​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​។ ពេលនោះ​ខ្ញុំ​កំពុង​នៅក្នុង​មន្ទីរពិសោធន៍​របស់ខ្ញុំ​"៕ 

 

adverise with khmeread

មតិយោបល់