Untitled 1

បវរកញ្ញា​ហុងកុង​ម្នាក់​ឡើងមក​បង្ហាញ​ការចាប់អារម្មណ៍​ជាមួយ​ក្បាច់គុន​ប្រដាល់​ផ្អើល​ទាំង​គណៈកម្មការ និង​ទស្សនិកជន​

    ​នាង Larine វ័យ ១៨ ឆ្នាំ​ត្រូវគេ​ប្រទះឃើញ​ធ្វើ​លំ​ហាត់ប្រាណ​នៅលើ​កម្មវិធី​ប្រកួត​បវរកញ្ញា​របស់​ទូរ​ទស្សន៍ ViuTv ហៅថា "The Queen of DNA" ។​

​    ​នាង​បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​នៅ​ទីក្រុង​ហុងកុង និង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពី​សំណាក់​ទស្សនិកជន​នៅ​ទីនោះ​ដោយសារ​ដងខ្លួន​ដ៏​ល្វត​ល្វន់​របស់​នាង​។​

​    ​កម្មវិធី The Queen of DNA គឺជា​កម្មវិធី​ប្រកួត​បវរកញ្ញា​របស់​ទូរ​ទស្សន៍ ViuTv ដែល​កម្មវិធី​នេះ​បក្ខ​នារី​មាន​អាយុ​ពី ១៦ ទៅ ៦០ ឆ្នាំ ចូលមក​បង្ហាញ​លក្ខណៈ​ពិសេស​របស់​ខ្លូន ដើម្បី​យកឈ្នះ​ចិត្ត​ទស្សនិកជន​ឈ្នះ​ក្នុង​កម្មវិធី​នេះ​។​

​    ​ហើយ​នាង Larine គឺជា​បេ​ក្ខ​នារី​ដំបូង​គេ​ដែល​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​នេះ​ដោយ​ស្លៀកពាក់​ឈុត​វ៉ៃ​បុក​។ យោងតាម​វេ​ប​សាយ ViralCham នៅពេលដែល​នាង Larine បង្ហាញ​ពី​ក្បាច់គុន​នៅលើ​ឆាក គណៈកម្មការ​ម្នាក់​បាន​លាន់មាត់​ថា "​ខ្ញុំ​សឹងតែ​ឈាម​ច្រមុះ​ហើយ​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់