adverise with khmeread 0

មិនគួរឱ្យជឿ! តារាបាល់ទាត់របស់ Bayern Munich​ ស៊ុតពីទីលានមួយទៅទីលានមួយទៀតរំលងរបង ៦ ម៉ែត្រចូលទីយ៉ាងស្អាត

    ​របង​កម្ពស់​ជាង ៦​ម៉ែត្រ​ស្ថិតនៅ​ពីក្រោយ​បង្គោល​ទី​ពី​កន្លែង​ដែល​អ្នក​ស៊ុត​បាល់ វា​ប្រហែលជា​មិនអាច​ទៅរួច​នោះឡើយ​ដើម្បី​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី ឬ​សូម្បីតែ​ប៉ុនប៉ង​នឹងធ្វើ​វា​ឱ្យបាន​សម្រេច​។​

​    ​ប៉ុន្តែ​សម្រាប់​តារាបាល់ទាត់​របស់​ក្រុម Bayern Munich កីឡាករ Arturo Vidal អាចធ្វើ​វា​បាន អំឡុង​ការហ្វឹកហាត់​មួយ​កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​គាត់​បាន​ទាត់​បាល់​ចេញពី​ជើង​របស់គាត់​បញ្ចូល​ទី​រំលង​របង​ទៅ​ទីលាន​ម្ខាង​ទៀត​សឹង​មិនគួរ​ឱ្យ​ជឿ ជាមួយនឹង​ល្បិច​ប​ច្ចេ​ទេស​ស៊ុត​ដ៏​អស្ចារ្យ​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​ឈី​លី​រូបនេះ​ស៊ុត​បញ្ចូល​ទី​ឆ្លងកាត់​របង​កម្ពស់ ៦ ម៉ែត្រ ហើយ​បាល់​បាន​រមៀល​ទៅ​របង​ម្ខាង​ទៀត រួច​រអិល​ចូល​ទី​នៅ​ទីលាន​ម្ខាង​ទៀត​យ៉ាង​ស្អាត ដោយ​គ្មាន​នរណាម្នាក់​អាចធ្វើ​បាន​ដូច​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់