adverise with khmeread 2

ឈប់បើកទ្វាររថយន្តមើលកង់បែកត្រូវបុរសម្នាក់បើកម៉ូតូបុកស្លាប់ភ្លាមៗ

   ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខណ​:​កំពុង​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ក៏បាន​បុក​ទ្វារ​រថយន្ត CRV ដែល​ម្ចាស់​ឈប់​បើកទ្វារ​ដើម្បី​មើល​រថយន្ត​បែក​កង់​មិន​ប្រយ័ត្ន កាលពី​វេលា​ម៉ោង ១១​និង​១០ នាទី​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុចកណ្តាល​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​
   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហាក់ ស៊ី​ឌឿ​ន អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​CRV​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ 2I-6900 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​លិចទៅ​កើត​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ។​
   ពេលមកដល់​ចំណុច​ពាក់កណ្តាល​ស្ពាន​រថយន្ត​បាន​ផ្ទុះ​បែក​កង់ ហើយ​អ្នកបើករថយន្ត​បាន​អែប​ចូល​កៀន​និង​បាន​បើកទ្វារ​ដើម្បី​ចុះ​មើល​កង់​បែក​។​ភ្លាមនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-8235 បើក​មកពី​ក្រោយ​ឡើង​ស្ពាន​ដែរនោះ ក៏បាន​បុក​ទ្វារ​រថយន្ត​ពេញទំហឹង បណ្តាលឱ្យ​ដួល​បោក​ក្បាល​ហូរឈាម​តាម​ភ្នែក និង​ច្រមុះ ស្លាប់​ភ្លាមៗ​តែម្តង​។​
    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការវាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ។​
    ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ ឱ្យមក​ទទួលយក​ទៅធ្វើ​ន​បុណ្យ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី ។ សូមបញ្ជាក់ថា គ្រោះ ថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​ដោយសារតែ​ម្ចាស់​រថយន្ត​បើកទ្វារ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដូច្នេះ​កើតឡើង​៕​

adverise with khmeread

មតិយោបល់