adverise with khmeread 1

រថយន្តស៊ិន​ទ្រីបើក​ប្រដេញតាម រថយន្តហ៊ីយ៉ាន់​ដាយ ក្រោយបើ​ក​កិន​កម្មករ​ស៊ិន​ទ្រី​ស្លាប់ចោលប្រពន្ធកូន

    ភ្នំពេញ ៖ កម្មករ​ដើរ​ប្រមូល​សម្រាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​កំពុង​ដើរ​ប្រមូល​សម្រាម ដាក់​រថយន្ត ត្រូវបាន​រថយន្ត​កូរ៉េ​ដឹក​ជី មួយគ្រឿង​បើក​បោះពួយ ជ្រុល​មក​បុក​កិន​បែកក្បាល​ធ្លាយ​ខួរ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​មុខ​វត្ត​ត្រពាំង​ឈូក​ភូមិ​ចែង មែ​ង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក កូរ៉េ ហ៊ីយ៉ាន់​ដាយ ពណ៌​ស ចំណុះ​៥​តោន ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-0809 ដឹក​ជី​ពេញ​រថយន្ត បើកបរ​ដោយ​ឈ្មោះ ប៉ាក់ ពេជ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

    ចំណែក​ជនរងគ្រោះ ស្លាប់​ក្នុង​ថ្លុកឈាម​មានឈ្មោះ ​យ៉េ​ង ង៉ែត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​ស៊ិន​ទ្រី ស្នាក់នៅ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តាម​សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា គាត់​មាន​ប្រពន្ធ កូន​ម្នាក់​ទើបបាន​១​ខួប និង​ប្រពន្ធ​កំពុងមាន​ផ្ទៃពោះ​ជាង​៣​ខែ​ម្នាក់ទៀត។​

    ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊ិន​ទ្រី បើក​ដើរ​ប្រមូល​សម្រាម លើ​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ​ពី​ជើង​ទៅ​ត្បូង ហើយ​ឃើញ​មាន​កម្មករ​៣​នាក់ ដើរ​ថ្មើរជើង​តាម​ពីក្រោយ​រថយន្ត ដើម្បី​ប្រមូល​កើប​សម្រាម​ដាក់​រថយន្ត។​

    លុះដល់​ចំណុច​ផ្លូវ​រថភ្លើង​មុខ​វត្ត​ត្រពាំង​ឈូក ស្រាប់តែ​រថយន្ត​បង្ក បើក​បោះពួយ​ពី​ជើង​ទៅ​ត្បូង មក​បុក​ជនរងគ្រោះ​ពីក្រោយ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

    ក្រោយ​កើតហេតុ​ភ្លាម​រថយន្ត​បង្ក​មិនបាន​ឈប់​ឡើយ ព្យាយាម​បន្ថែម​ល្បឿន ទៅមុខ ត្រូវបាន​រថយន្ត ស៊ិន​ទ្រី​បើក​ប្រដេញ​តាម ហើយ​វ៉ា​ជែង​កាក់​ស្ទាក់​ពីមុខ​រថយន្ត​បង្ក ទើប​ឈប់ ឃាត់ខ្លួនអ្នកបើក​បរបាន។​

    សាកសព​បន្ទាប់ពី​ប៉ូលិស​ជំនាញ​ពិនិត្យ​ស្លាកស្នាម​រួច ប្រគល់​ទៅឱ្យ​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​និង​ក្រុមគ្រួសារ​សព ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

    ដោយឡែក រថយន្ត​បង្ក​និង​អ្នកបើកបរ ត្រូវបាន​ប៉ូលិស​ជំនាញ​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់