adverise with khmeread Untitled 1

លា​ហើយ iPhone 7 Plus! បុរស​ម្នាក់​ទើប​ទិញ​ទូរស័ព្ទ​ថ្លៃ​របស់ Apple គប់​ចោល​លេង​ពីលើ​អគារ​ខ្ពស់បំផុត​នៅ​ឌុយ​បៃ​! ទាយ​មើល​អាច​ប្រើ​វិញ​បាន​អត់​?

    ​បន្ទាប់ពី​រង់ចាំ​អស់​មួយខែ iPhone 7 និង iPhone 7 Plus ទីបំផុត​បានបង្ហាញ​ខ្លួន​កាលពី​ខែកញ្ញា​។ ខណៈ​មនុស្ស​ជាច្រើន​សឹងតែ​មិនអាច​ទ្រាំ​រង់ចាំ​ទូរស័ព្ទ​ថ្មី​នេះ​ដើម្បី​សាក​មុខងារ​ថ្មីៗ កាមេរ៉ា​របស់​វា និង​ចង់​តេស្ដ​មើលថា​តើ​វា​ចូល​ទឹក​អត់ បែរជា​បុរស​ម្នាក់នេះ​វិញ​មានគំនិត​ផ្សេង​ទៅវិញ​ពេល​ទិញ​ទូរស័ព្ទ​ថ្មី​នេះ​។​

​    ​អ្នកលេង YouTube ឈ្មោះ Vlgger បាន​ទម្លាក់​ទូរស័ព្ទ iPhone 7 Plus តម្លៃ ៧៤៩ ដុល្លារ ពីលើ​អគារ Burj Khalifa ជា​អគារ​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ក្នុង​ទីក្រុង​ឌុយ​បៃ ហើយ​មិន​គួរឱ្យ​ជឿ​សោះ​ថា​ទូរស័ព្ទ​នោះ​គ្មាន​សល់​សាច់​ទេ​។​

​    ​គណនី​ឈ្មោះ Tech Rax របស់​អ្នកលេង YouTube ជនជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ​បានឱ្យដឹងថា គាត់​ធ្វើបែបនេះ​ដើម្បី​ភាព​រីករាយ​របស់គាត់​។ នេះ​បើ​យោងតាម Twitter របស់គាត់​។​

​    ​គាត់​បាន​ទម្លាក់​ទូរស័ព្ទ​នោះ​នៅ​កម្ពស់ ៨៣០ ម៉ែត្រ​នៅ​ជាន់​ទី ១៤៨​។ បន្ទាប់ពី​គាត់​បាន​ទម្លាក់​ហើយ​គាត់​បាន​និយាយ​ក្នុង Twitter របស់គាត់​ថា គាត់​រក​ទូរស័ព្ទ​នោះ​មិនឃើញ​ទេ​។ នេះ​ហាក់បីដូចជា ទូរស័ព្ទ​បែកខ្ទេច​គ្មាន​សល់​សាច់​ឡើយ​។ យ៉ាងណាមិញ សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​គាត់​ទម្លាក់​ទូរស័ព្ទ iPhone 7 Plus របស់គាត់​ខាងក្រោម​នេះ តើ​វា​មាន​លក្ខណៈ​បែបណាខ្លះ​ទើប​ធ្វើឱ្យ​ទូរស័ព្ទ​នេះ​ខ្ទេច​រក​សាកសព​មិនឃើញ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់