adverise with khmeread 3

Manchester United បញ្ជូនភ្នាក់ងារទៅតាមដានខ្សែបម្រើស្លាបកំពុងលេចធ្លោរបស់ Genk

    ​បិសាច​ក្រហម Manchester United បាន​នឹង​កំពុង​តាមដាន​ទៅលើ​ខ្សែបម្រើ​ស្លាប​របស់​ក្រុម Genk ប្រទេស​បែលហ្ស៊ិក Leon Bailey​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ចា​ម៉ៃ​កា ដែល​បាន​បដិសេធ​សំណើ​របស់ Chelsea និង Ajax ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ប្រទេស​បែលហ្ស៊ិក​រូបនេះ ត្រូវបានគេទទួលស្គាល់​ជាមួយនឹង​ល្បឿន​ដ៏​លឿន​របស់គាត់ និង​បានចាប់ផ្តើម​ស៊ុត​បញ្ចូល​ទៅ​ដើម្បី​លើកកម្ពស់​មុខមាត់​រប​ស់​ខ្លួន​បណ្តើរៗ​ហើយ ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំ​គ្រាប់​ក្នុង​រដូវ​កាល​នេះ​។​

​    ​បិសាច​ក្រហម​ក៏បាន​ប​ញ្ចូ​ន​អ្នកតំណាង​ពីររូប​របស់ខ្លួន រួមទាំង ប្រធាន​ភ្នាក់ងារ​តាមដាន​កីឡាករ លោក Jim Lawlor ផងដែរ ទៅកាន់​ប្រទេស​បែលហ្ស៊ិក​ដើម្បី​ទស្សនា​តារាបាល់ទាត់​វ័យ ១៩​ឆ្នាំ​រូបនេះ ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ៣-១ ទៅលើ Sassuolo ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប​ទី​ពីរ Europa League របស់​ក្រុម​គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុននេះ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់