adverise with khmeread Unnamed %281%29

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជួបជុំគ្នា​និយាយ​ពី​ការប្រកួត​កីឡា​ជាតិ លើក​ទី​១

    ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នានា​បាន​ជួបប្រជុំគ្នា កាលពី​ល្ងាចម្សិលមិញ នៅ​ទីស្នាក់ការ NOCC ដើម្បី និយាយ​ពី​បញ្ហា​បន្ថែម​មួយចំនួនទៀត សម្រាប់​ការរៀបចំ​កីឡា​ជាតិ លើក​ទី​១ ដែល​នឹង​ចូលមក​ដល់​នា​ចុងខែ តុលា​នេះ​។ 

    លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា ជាតិ លើក​ទី​១​នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​២៥ ខែតុលា ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា​ខាងមុខ។ ​ប៉ុន្ដែ​ពិធី​បើក​នឹង ធ្វើឡើង នៅ​ថ្ងៃទី​២៨ ខែតុលា ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ហើយ​ពិធី​បិទ​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ដែល​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​។ 

    ប្រធាន​អូឡាំពិក​រូបនេះ​បន្ថែមថា ដោយសារ​ព្រឹត្តិការណ៍ កីឡា​ជាតិ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោល​បំ​ណ​ដកយក​បទពិសោធន៍ ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅលើ​ទឹកដី​កម្ពុជា។ ​ដូច្នេះ​ទាំង​ពិធី​បើក និង​ពិធី​បិទ គឺ​សុទ្ធតែ​យក​លំនាំ​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម​មក​រៀបចំ ដូចជា ការបង្ហាញ​ពី​កីឡា​វប្បធម៌​នានា ការរត់​ភ្លើង​គប់ ការបំពាក់​ភ្លើងពណ៌​គ្រប់​ប្រភេទ, តន្ដ្រីសម័យ និង​ការបាញ់​កាំ ជ្រួច​ជាដើម​។​

    លោក ​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​បញ្ជាក់ដែរថា ដោយមាន​ការផ្ដល់​កិត្តិយស ចូលរួម​ដ៏​ខ្ពង់ ខ្ពស់​របស់​ថ្នាក់ដឹកនាំ​បែបនេះ ក្នុងនាម​ក្រសួង​អប់រំ​ទទួលបន្ទុក​រៀបចំ​កម្ម​វិធី​បាន​កំណត់ថា​ "រាល់​អ្នកលក់ដូរ​ក្នុង​បរិ វេណ​ពហុ​កីឡដ្ឋាន​ជាតិ​គ្រប់​ប្រភេទ គឺ​ត្រូវ​ហាមឃាត់​មិន​អនុញ្ញាតឱ្យ​លក់​ឡើយ​។ រីឯ​ការចត​ម៉ូតូ និង​រថយន្ដ ក៏​មិន​អនុញ្ញាត​ផងដែរ ដើម្បី​សម្រួល​កម្មវិធី​បើក និង​បិទ​ការប្រកួត​កីឡា​ជាតិ លើក​ទី​១​នេះ​ឲ្យ​ដំណើរការ​រលូន និង​មាន​សុវត្ថិភាព សម្រាប់​អ្នកចូលរួម​ទាំងអស់​ផងដែរ​"៕

adverise with khmeread

មតិយោបល់