adverise with khmeread 1

Jonjo Shelvey តារាបាល់ទាត់ឆ្នើមរបស់ Newcastle បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលដើម្បីលើកទឹកចិត្តក្មេងរើសបាល់ម្នាក់

    ​Jonjo Shelvey ជា​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​សាលារៀន​មួយ​នៅ​ទីក្រុង Newcastle  បន្ទាប់ពី​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ទៅដល់​ក្មេង​រើស​បាល់​ម្នាក់ ដែល​បាន​អបអរ​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប​ក្នុង​លទ្ធផល ៤-៣ ទៅលើ Norwich កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​រូបភាព​មួយ​សន្លឹក​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៃ​សកម្មភាព​របស់ Shelvey ដែល​កំពុង​ចាប់​លើក​ក្មេងប្រុស​វ័យ​ប្រាំបួន​ឆ្នាំឈ្មោះ Joshua Follin បោះ​ឡើង​ទៅលើ បន្ទាប់ពី​ការ​ស៊ុត​ទម្លុះ​សំណាញ់​ទី​គ្រាប់​បាល់​ជ័យជម្នះ​នាទី​៩៦ របស់ Dwight Gayle​។

​    ​Shelvey បានធ្វើ​ដំណើរ​ទៅលេង Joshua និង​មិត្ត​រួម​ថ្នាក់​របស់គាត់​នៅ​សាលាបឋមសិក្សា Shanklea Primary School នៅក្នុង​សង្កាត់ Cramlington ដោយ​គាត់​ក៏បាន​បន្សល់​នូវ​ហត្ថលេខា​របស់ខ្លួន​នៅលើ​ជញ្ជាំង​បន្ទប់​ថ្នាក់រៀន​របស់​ពួកគេ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់