adverise with khmeread Untitled 1

អស្ចារ្យ​អ្វី​ម្ល៉េះ​! Facebook បង្ហាញ​រូបភាព​កន្លែង​រក្សាទុក Sever មហា​យក្ស​នៅ​ជិត​តំបន់​ទឹកកក​អាក​ទិ​ក​

    ​Mark Zuckerberg បានបង្ហាញ​ពី​កសិដ្ឋាន Server អា​ថ៍កំ​បាំង​ខាងក្នុង​ក្រុមហ៊ុន Facebook ដ៏​កម្រ​ឱ្យ​មនុស្ស​លើ​ពិភពលោក​បានឃើញ​បាន​ម្តង​ក្នុង​មួយជីវិត​របស់ខ្លួន​។ មេ​របស់ Facebook រូបនេះ​បាន​និយាយថា គាត់​នឹង​បង្ហាញ​រូបភាព​ជាច្រើន​ទៀត​ពី​សម្ភារៈ​បរិក្ខារ​របស់​ក្រុមហ៊ុន Facebook នៅ​ជុំវិញ​ពិភពលោក​។​

​    ​ដើម្បី​ចាប់ផ្ដើម​គម្រោង​នេះ គាត់​បាន​លាតត្រដាង​រូបភាព​មួយចំនួន​ដ៏​អស្ចារ្យ​នៃ​មណ្ឌល​យក្ស​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ​នៅ​កណ្ដាល​ក្រុង Luleå ប្រទេស​ស៊ុយអែត​។​

​    ​លោក Zuckerberg បាន​និយាយ​នៅលើ​ផុស​របស់គាត់​ថា "​ប៉ុន្មាន​ខែ​ទៀត ខ្ញុំ​នឹង​ចាប់ផ្ដើម​ផុស​រូបភាព​ដ៏​កម្រ​ខ្លះទៀត​នៃ​បច្ចេកវិជ្ជា​កំពូល Facebook នៅ​ជុំវិញ​ពិភពលោក​"​។​

​    ​កន្លែង​ផ្ទុក​ទិន្នន័យ​នៅ​កណ្ដាល​ទីក្រុង Luleå បាន​បើក​តាំងពី​ឆ្នាំ ២០១៣ និង​ជា​កន្លែង​ដំបូង​គេ​បង្អស់ នៅ​ខាងក្រៅ​ប្រទេស​អាមេរិក​។​

​    ​កន្លែង​ផ្ទុក Server នេះ​មាន​ទីតាំងនៅ​ព្រៃ​ក្រា​ស់ភាគ​ខាងជើង​ប្រទេស​ស៊ុយអែត​។ កង្ហារ​ធំ​ដែល​យើង​ឃើញ​នោះ វា​ទាញ​ខ្យល់​ត្រជាក់​ពី​ខាងក្រៅ​ចូលមក​មណ្ឌល​ដើម្បី​បក់​ឱ្យ​ត្រជាក់​ម៉ាស៊ីន Server ក្នុង​អគារ​ដែលមាន​ទំហំ​ស្មើនឹង​តារាង​បាល់ទាត់​ចំនួន ៦​។​

​    ​ក្នុង​រូបភាព Facebook ក៏បាន​បង្ហាញ​បុគ្គលិក​ដែល​គួរឱ្យ​ទុកចិត្ត​មួយចំនួន​របស់លោក Mark Zuckerberg ផងដែរ​។​

​    ​មណ្ឌល​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់​ប្រហែល ៧៦០ លាន​ដុល្លារ​អាមេរិក​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់