adverise with khmeread Unnamed %281%29

បន្ទាប់ពី​រាំ​ធុងបាស់​ពេលយប់​យ៉ាង​សប្បាយ​...​ព្រឹក​ឡើង​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ បុរស​ម្នាក់​បន្ទាប់ពី​រាំ​ធុងបាស់​យ៉ាង​សប្បាយ​នៅពេល​យប់ ស្រាប់តែ​ព្រឹក​ឡើង​ឃើញ​ចងក​ស្លាប់​នៅ​នឹង​ធ្នឹម​ផ្ទះ​កាលពី​ថ្ងៃទី០៤ ​តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ណ​យ ណា​ង  ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ​កើតហេតុ។​

    ប៉ូលិស​បន្តថា នៅ​យប់​មុន​ថ្ងៃ​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ បាន​ដើរទៅ​រាំ​ធុងបាស់​ក្នុងភូមិ​ជាមួយ​អ្នកជិតខាង​ក្រោយពី​មក​រាំ​ធុងបាស់​ចប់ជនរងគ្រោះ​បានមក​សម្រាក​ធម្មតា​នៅផ្ទះ​តែម្នាក់ឯង។​

    លុះដល់​ម៉ោង​កើតហេតុ​បងស្រី​ជនរងគ្រោះ​បានមក​ផ្ទះ​របស់​ប្អូន​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​នឹង​ធ្នឹម​ផ្ទះ​របស់ខ្លួន​ស្លាប់បាត់​ហើយ​។ បន្ទាប់មក​បងស្រី​ជនរងគ្រោះ​បាន​ស្រែកហៅ​បងប្អូន​ឱ្យមក​ជួយ។​

    ក្រោយពី​ទទួល​ព័​ត៌​កម្លាំង​ជំនាញ​បច្ចេកទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​ភូមិ​ឃុំ​និង​មន្ត្រី​ជំនាញ ចូលរួម ពិនិត្យ​សព​យ៉ាង​ល្អិតល្អន់ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ការធ្វើអត្តឃាត​ (ចងក​) សម្លាប់ខ្លួន​ពិតប្រាកដ​មែន រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់