adverise with khmeread Untitled 1

វេ​ប​សាយ​អាសអាភាស​មួយ​ចង់​នាំ​តារា​ខ្លួន​ទៅ​សម្តែង​នៅ​លំហ​អាកាស ប៉ុន្តែ​អ្នកជំនាញ​បកស្រាយ​ថា ក្នុង​សុញ្ញ​អាកាស​ប្រដាប់​ភេទបុរស​មិន​ដំណើរការ​ទេ​!

    ​គេ​មាន​ហេតុផល​មួយចំនួន​ដែលថា ការរួម​រក្ស​ផុត​ដី​មិន​ងាយស្រួល​ដូច​នៅ​លើដី​ផ្ទាល់​ទេ ប៉ុន្តែ​គេ​មិនដែល​ឮ​ករណីនេះ​នៅលើ​អវកាស​ឡើយ ហើយ​វា​ហាក់ដូចជា​មកពី​កង្វះ​នៃ​ទំនាញ​ជា​មូលហេតុ​ចម្បង​ដែល​ឃាត់​អវកាសយានិក​ពី​ការប្រព្រឹត្តិ​សិច​នៅ​ទី​លំហ​។​

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ទាក់ទង​នឹង​ការរួម​ភេទ​របស់​អវកាសយានិក​នៅក្នុង​លំហ ប៉ុន្តែ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី និង​អាមេរិក​បាន​ច្រានចោល​ការលើកឡើង​ទាំងនេះ​ថា​មិនមែនជា​ការពិត​ទេ​។​

​    ​ខណៈ​អង្គការ​ណា​សា​មិនបាន​ហាមឃាត់​ការរួម​ភេទ​នៅលើ​ទី​គ្មាន​ទំនាញ ​ក្រម​ប្រតិបត្តិ​របស់​តារាវិទូ​របស់ខ្លួន​អំពាវនាវ​ឱ្យ​រក្សា​ឱ្យបាន​នូវ "​ទំនាក់ទំនង​ដ៏​គួរឱ្យ​ទុកចិត្ត​" និង "​ស្តង់ដារ​វិជ្ជាជីវៈ​" គ្រប់ពេល​។ ទោះបី​អង្គការ​នេះ​បាន​ហាមឃាត់​គូស្នេហ៍​ជា​តារាវិទូ​ធ្វើ​ដំណើរ​ទៅកាន់​ទី​លំហ​ជាមួយគ្នា ប៉ុន្តែ​ណា​សា​មិនដែល​បារម្ភ​អំពី​ការរួម​ភេទ​របស់​ពួកគេ​ឡើយ​។​

​    ​បញ្ហា​ចម្បង​នៃ​ការ​រួមរក្ស​នៅលើ​ទី​អវកាស​នោះ​គឺ ការខ្វះ​ទំនាញ​។​

​    ​លោកស្រី​សាស្ត្រាចារ្យ Anja Geitmann ជា​មន្ត្រីជាន់ខ្ពស់​នៅឯ​នាយកដ្ឋាន​រុក្ខវិទ្យា​ក្នុង​សាកលវិទ្យាល័យ McGill University ដែល​បាន​ស្រាវជ្រាវ​អំពី​ការរួម​ភេទ​នៅ​ទី​លំហ បាន​ប្រាប់ MailOnline ថា បញ្ហា​ចម្បង​នៅក្រៅ​ភពផែនដី​គឺ​ច្បាស់​ជាការ​រក្សា​ការ​ប៉ះគ្នា និង​គ្នា​សម្រាប់​ដៃគូ​រួមភេទ ដោយហេតុថា មនុស្ស​ម្នាក់​មិនអាច​មិនត្រូវ​ការ​ទំនាញ​ដើម្បី​រុញ​ដៃគូ​ម្ខាង​ទៀត​បានឡើយ​។​

​    ​លោកស្រី​បាន​បន្តថា បញ្ហា​មួយទៀត​គឺ​ទីកន្លែង​តូច​ដែល​អាច​បង្កឱ្យមាន​ការ​ប៉ះ​ទ​ង្កិ​ច​ក្បាល ហើយដោយ​ហេតុថា គ្មាន​ទំនាញ នោះ​ដៃគូ​នឹង​អណ្តែត​ឆ្ងាយ​ពី​ដៃគូ​ម្ខាង​ទៀត ហើយ​អាច​ទៅបុក​នឹង​យាន​ក៏​ថា​បាន​។​

​    ​យ៉ាងណាក្តី លោកស្រី​បាន​និយាយថា គេ​នៅមាន​វិធី​មួយទៀត​ដើម្បី​ធ្វើ​រឿងនេះ​។ គាត់​បាន​បន្តថា "​បញ្ហា​នេះ​គឺពាក់ព័ន្ធ​នឹង​ខាង​មេកា​និក​បន្តិច​។ ពោង​សម្រាប់​ដេក​ដ៏​ពិសេស ឬ​កន្លែង​ដែលមាន​ទំនាញ​តិចតួច​ជាមួយ​ជញ្ជាំង​ទន់ អាច​ប្រើប្រាស់​ពេល​ចាំបាច់​បាន​"​។​

​    ​កង្វះ​ទំនាញ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ចលនា​នោះទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​រាងកាយ​ខាងក្នុង​ផងដែរ​។ លំ​ហូរឈាម​នៅក្នុង​សុញ្ញកាស​ក៏​ប៉ះពាល់​ផងដែរ ហើយ​អាចធ្វើឱ្យ​ភាគី​បុរស​ជួប​ការលំបាក​ដើម្បីឱ្យ​ប្រដាប់ភេទ​ឡើង​រឹង​។​

​    ​នៅក្នុង​អត្ថបទ​មួយ​របស់​ណា​សាបាន​និយាយថា "​ក្នុង​លំហ​គឺ​គ្មាន​ទំនាញ​ដើម្បី​ទាញ​ឈាម​ទៅ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​ឡើយ​។ ផ្ទុយទៅវិញ ឈាម​ហូរ​ទៅ​ដើម​ទ្រង់ និង​ក្បាល ដែល​បង្ក​ឱ្យ​អវកាសយានិក​មានមុខ​ហើម និង​ប៉ោង​សរសេរ​ឈាម​នៅ​នឹង​ករ​បស់​ពួកគេ​។​

​    ​បើទោះជា​មាន​បញ្ហា​ប្រឈម​ច្រើន​បែបនេះ មនុស្ស​មួយចំនួន​នៅតែ​ចង់​រួមភេទ​នៅក្នុង​លំហ​អវកាស​។ កាលពី​ឆ្នាំមុន PornHub បាន​និយាយថា ពួកគេ​មាន​គម្រោង​បញ្ជូន​តារា​សិច​របស់ខ្លួន​ទៅក្នុង​គន្លង​ទាប​របស់​ផែនដី ដើម្បី​ថត​រឿង ១៨+ ដំបូង​គេ​នៅក្នុង​សុញ្ញកាស​។ រឿង​អាសអាភាស​ដែលមាន​ចំណងជើង​ថា "Sexplorations" នឹងចូលរួម​សម្តែង​ដោយ​នាង Eva Lovia និង​តារា​សម្តែង​ប្រុស Johnny Sins ដែល​ពួកគេ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​យ៉ាង​ល្អិតល្អន់​រយៈពេល ៦ ខែ​មុននឹង​ឡើងទៅ​អវកាស​។​

​    ​យ៉ាងណាក្តី គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ​គម្រោង​របស់ PornHub នឹង​ដំណើរការ​ឬ​យ៉ាងណា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់